មិនទាន់ចប់ទេ!! បែកធ្លាយវីដេអូ ព្រះសង្ឃថៃ មានសង្ឃដីកាថា «នឹងយកប្រាសាទអង្គរវត្ត និងអង្គរធំ ដាក់នៅក្នុងទឹកដីថៃ» (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះរឿងរ៉ាវប្រទេសថៃ លួចចម្លងប្រាសាទអង្គរវត្តយកគំរូតាមខ្មែរ ជាសម្បត្តិបេតិកភណ្ឌ ដែលត្រូវបានទទួលស្គាល់ជាសកលដោយអង្គការយូណេស្កូ ដែលបណ្តាលឱ្យមានការខឹងសម្បារជាខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពីគ្រប់មជ្ឈដ្ឋាន ប្រកាសសុំឱ្យថៃ ធ្វើការបកស្រាយ និងបញ្ឈប់ការសាងសង់ចម្លងបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ ក៏បានធ្វើអន្តរគមន៍ ដោយបានទាក់ទងទៅខាងភាគីថៃ ធ្វើការបកស្រាយ ហើយចម្លើយពីភាគីថៃនោះ គឺថៃបានអះអាងថា គេមិនបានកសាងចម្លងប្រាសាទខ្មែរនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីនេះ មានអ្នក Youtuber ម្នាក់ដែលមានឈ្មោះថា SV LifeStyle បានបញ្ចេញវីដេអូមួយ ដែលតារា Youtube រូបនេះ ធ្វើការបកប្រែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ តាមរយៈព្រះសង្ឈ ព្រះនាម ស៊ុមសាក់ ស៊ុងវ៉ារ៉ាចិត្តតូ ព្រះចៅអធិការវត្តភូម៉ានហ្វា បានមានសង្ឃដីកាថា ព្រះអង្គនឹងយកប្រាសាទអង្គវត្ត និង ប្រាសាទអង្គរធំ មកដាក់នៅក្នុងទឹកដីថៃ។

ចំណែកឯវីដេអូទី២ មានបុរសជនជាតិថៃម្នាក់ ក៏បានបង្ហាញទីតាំងដែលជាកន្លែងសាងសង់ប្រាសាទអង្គរវត្តចម្លង មកពីប្រទេសកម្ពុជា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូដូចខាងក្រោម៖

ប្រាសាទអង្គរវត្តរបស់កម្ពុជា

ព្រះសង្ឃថៃ

ប្រាសាទអង្គរវត្តចម្លង

Related posts

Leave a Comment