សូមប្រយ័ត្ន!! អ្នកកើតកូវីដមកពីថៃម្នាក់ លួ ច រ ត់ គេចខ្លួន ទាំងមិនទាន់បញ្ជាក់ថា មានមេរោគបម្លែងខ្លួនថ្មី «DELTA» ឬអត់ផង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ នេះ តាមរយៈអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានធ្វើការអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ដែលបានជួប ឬ មានទំនាក់ទំនងជាមួយ ឈ្មោះ ធឿន ប៊ុនពេជ្រ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជាពលករមកពីប្រទេសថៃគេចពីមណ្ឌលចត្តាឡីស័ក ក្រោយទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបន្ថែមថា ជនសង្ស័យខាងលើនេះ មានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ មិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី Delta នៅឡើយ តែបុរសម្នាក់នេះ បានរត់គេចខ្លួនបាត់ស្រមោល ចេញពីមណ្ឌលចត្តាឡីស័ក កាលថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើ សូមធ្វើការតាមដានសុខភាពរបស់ខ្លួន និង ដាក់ខ្លួនឯងឱ្យនៅដាច់ដោយ​ឡែក​ពីអ្នកដទៃរយៈពេល ១៤ ថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើមានការសង្ស័យសូម រាយកាណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

Related posts

Leave a Comment