ភ្ញាក់ផ្អើល!! ស្ងាត់ៗ តារាចម្រៀងលោក សាន ផានិត បោះពាក្យថា ស្មាលាហើយការជួបជុំស៊ីផឹកអត់ប្រយោជន៍ កាងារច្រៀងក៍ប្រហែលជានិងត្រូវជំរាបលាដែរព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជឿជាក់ប្រិយមិត្តច្បាស់ជាស្គាល់តារាចម្រៀងជើងចាស់លោក សាន ផានិត ហើយ ដែលកាលពីជាង១០ឆ្នាំមុន បទចម្រៀងរបស់លោកចេញមួយបទណាក៏ផ្ទុះដែរ ដោយទឹកដមសម្លេងលោកល្អ ការច្រៀងមានតិចនិចប្លែកៗ បូករួមទេពកោសល្យខ្ពស់ធ្វើឲ្យលោកល្ពីខ្លាំងកាលសម័យកាលនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបាត់មុខក្នុងសិល្បៈមួយរយៈធំ តារាចម្រៀងលោក សាន ផានិត ដែលធ្លាប់​មានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុង​ចង្កោមយុវវ័យ ក្នុងកំឡុងឆ្នាំ២០០១-២០០២នោះ ពេល​នេះ កំពុងតែសម្ងំរកស៊ីលក់ដូរផ្ទាល់ខ្លួនទាំង​តូច​ទាំង​ធំ។ ដូច្នេះ​ហើយ ពី​ពេល​នេះ​ទៅ លោក​គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការជួបជុំដូចមុនទៀតនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយលោក សាន​ ផានិត បានលើកឡើងក្នុងហ្វេសប៊ុកផ្លូវការរបស់លោកថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លាហើយ ការជួបជុំសុីថឹកគ្រាន់តែជាការជួបជុំ នឹករលឹកគ្នាអត់ប្រយោជន៍ជល់កែវគ្មានផែនការរកសុីលើតុ កាងារច្រៀងយប់ក៍ប្រហែលជានិងត្រូវជំរាបលាដូចគ្នា 🙏
វេលាជីវិត

ក្រោយ​ការ​បង្ហាញ​ពីការ​តាំង​ចិត្ត​បែប​នេះ ក៏​មាន​ប្រិយមិត្ត និង​មិត្តភ័ក្តិ​មួយ​ចំនួន បាន​សាទរ និង​ខ្លះ​បាន​ជូនពរ​លោក​កាន់​តែ​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ទាំង​ឡាយ​ថែម​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរំលឹកផងដែរថា កាលពីអំឡុងឆ្នាំ២០០២លោកសាន ផានិត ពើបប្រទេះជីវិតដ៏អាប់អួមួយរយៈ បន្ទាប់មកលោកបានរៀបចំខ្លួនឡើងវិញ ហើយលោកបានរៀបមង្គលការជាថ្មីកាលពីអំឡុងខែឧសភា ឆ្នាំ២០១៤ ជាមួយនារីម្នាក់ រហូតមកដល់ពេលនេះ លោកទទួលបានកូន២នាក់ដែលជាចំណងដៃ ។

Related posts

Leave a Comment