មិនចាំយូរ !! ​ក្រោយពលរដ្ឋឆ្ងល់រឿង ម៉េចបានប្រេងឥន្ធនៈ ឃើញតែឡើង ថ្លៃរហូតអ៉ីចឹង ពេលនេះក្រសួងពាណិជ្ជកម្ម បានចេញមកពន្យល់ច្បាស់ៗហើយថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ស្របពេលដែល ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីបំភ្លឺមចំពោះតម្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូល ធៀបនឹង​ថ្លៃ​លើ​ទីផ្សារ​ក្នុងស្រុក ​និងថ្លៃនៅប្រទេសជិតខាង​ប្រទេសកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងនោះដែរក្រសួងក៏បានពន្យល់បន្ថែមទៀត អំពីការចេញបោះផ្សាយអំពីថ្លៃលក់រាយប្រេងឥន្ធនៈ​នៅ​តាម​បណ្តាស្ថានីយ៍នានា ដោយប្រជាពលរដ្ឋ មួយចំនួន តែងមានចម្ងល់ថា ហេតុបានជាឃើញតម្លៃចេះតែកើនឡើងបែបនេះ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសេចក្ដីបំភ្លឺ ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងការបោះផ្សាយនូវសេចក្តីជូនដំណឹង​ស្តីពីថ្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​បណ្តាស្ថានីយ៍នានា ដែលក្រសួងពាណិជ្ជកម្មបាននិងអនុវត្តកន្លងមក

មិនមែនជាការកំណត់​ថ្លៃលក់​រាយ​នៃ​ប្រេង​ឥន្ធនៈ​នៅកម្ពុជានោះទេ តែនេះគឺជាយន្តការមួយ ដែលជួយផ្សព្វផ្សាយដោយ​តម្លាភាព​នូវ​ការ​ឡើង​ចុះនៃ​ថ្លៃនៃ​ប្រេង​ឥន្ទនៈ ដែលមានការប្រែប្រួល រត់តាមការប្រែប្រួលថ្លៃនៃប្រេងឥន្ទនៈនៅក្នុង​ទីផ្សារ​អន្តរជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងគ្រាន់តែយកកត្តា​នានា​ទាក់​ទង​នឹងថ្លៃ មកគណនាតាមរូបបមន្តទូទៅ ហើយបញ្ចេញឱ្យសាធារណជន​ជ្រាបអំពី​ថ្លៃប្រេងឥន្ទនៈ ដែលក្រុមហ៊ុន​ប្រេង​ក្នុងស្រុកកំពុងប្រកបអាជីវកម្មនៅកម្ពុជាតែប៉ុណ្ណោះ៕

Related posts

Leave a Comment