ល្អខ្លាំងណាស់!! លោកជំទាវ ឱ វណ្ណឌីន ប្រាប់ពីប្រសិទ្ធភាពថ្នាំបុរាណចិន ត្រូវម៉ាច់នឹងរោគអាការទាំងនេះ និងវិធីប្រើត្រឹមត្រូវ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យឱសថបុរាណចិន LIANHAU GINGWEN ចរាចរលក់នៅលើទីផ្សារកម្ពុជា កាលពីខែមេសាកន្លងទៅ ដោយក្រសួងសុខាភិបាលបានយកឱសថបុរាណចិននេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដូចគ្នា។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា ឱសថនេះ គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀត ដែលរដ្ឋាភិបាលបានខិតខំស្វះស្វែងរក ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ពេលដែលយករង្វាន់ទៅប្រគល់ឱ្យអ្នកចាក់វ៉ាក់សាំងទី ៦លាន នៅខេត្តកំពង់ចាម លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱសថបុរាណចិន LIANHAU GINGWEN អាចជួយសម្រាលរោគសញ្ញាដូចជាក្ដៅខ្លួន, ក្អក, ផ្ដាសសាយ, ឈឺបំពង់ក, តឹងច្រមុះ ដើម្បីទប់កុំឱ្យស្ថានភាពជំងឺមានការវិវត្តន៍ធ្ងន់ធ្ងរ។ ក្នុងករណីឱសថនេះជួយដល់ផ្លូវដង្ហើម ជួយដល់ស្ថានភាព នៃការផ្ដាសសាយរបស់អ្នកជំងឺ ដូច្នេះសរីរាង្គរបស់មនុស្សនឹងមានការឆ្លើយតបមួយល្អប្រសើរ ហើយអ្នកជំងឺអាចវិវត្តន៍ទៅរកការជាសះស្បើយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ឱ វណ្ណឌីន ក៏បានផ្ដល់ដំបូន្មានមួយចំនួនលើការប្រើប្រាស់ឱសថនេះ ដោយអ្នកវិជ្ជមានជំងឺកូវីដ១៩ មនុស្សធំ ប្រើម្ដង ៤គ្រាប់ ហើយមួយថ្ងៃ ៣ដង។ អាចប្រើបានក្នុងកម្រិតពី ៧ថ្ងៃ ទៅ ១០ថ្ងៃប៉ុណ្ណោះ មិនអាចប្រើយូរជាងនេះបានទេ។ ដោយឡែកកូនក្មេង មិនមានការណែនាំឱ្យប្រើប្រាស់នោះទេ តែបើប្រើ គឺប្រើត្រឹមកម្រិតទាបបំផុត។

លោកជំទាវ បានផ្តល់ដំបូន្មានបន្តថា ក្នុងករណីអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ឬមានបញ្ហាអ្វីកើតឡើងនៅពេលប្រើប្រាស់ សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ កុំសាកល្បងព្យាបាលដោយគ្មានការពិគ្រោះជាមួយក្រុមគ្រូពេទ្យ៕

Related posts

Leave a Comment