អីយ៉ាស់!! ប្លែក លើកនេះអភិបាលខេត្ត ឯកឧត្តម គួច ចំរើន កាន់កាមេរ៉ា ថតរូបជូនភរិយាយ៉ាងទំនង សមជាស្វាមីគំរូមែន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ច្បាស់ណាស់ថា កន្លងមកមហាជនធ្លាប់តែបានឃើញអភិបាលខេត្តគំរូ ឯកឧត្តម គួច ចំរើន តែងកាន់វិទ្យុទាក់ទងដើម្បីចុះដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋជាហូរហែ នៅក្នុងទីតាំងភូមិសាស្ត្រខេត្តព្រះសីហនុ តែពេលនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទំនេរពីកាតព្វកិច្ច ឯកឧត្តមបានឆ្លៀតពេលវេលាបន្តិចបន្តួច ធ្វើដំណើរកម្សាន្តជាមួយគ្រួសារយ៉ាងកក់ក្ដៅ ជាពិសេសនោះគឺ បានកាន់កាមេរ៉ាថតរូបអនុស្សាវរីយ៍ជូនភរិយា ប្រកបទៅដោយកាយវិការយ៉ាងទំនង និង ស្ទាត់ជំនាញផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង តាមរយៈការបង្ហោះពីភរិយារបស់លោក គឺលោកជំទាវ អ៊ូ ពៅធីតា បានបង្ហាញពីរូបថតជុំគ្នា ក៏ដូចជារូបអភិបាលខេត្ត ថតរូបជូនលោកជំទាវ នៅទីតាំង «ខ្មែរធ្វើបាន» ព្រមជាមួយសារនៅលើរូបភាពយ៉ាងផ្អែមល្ហែមថា «ជាងថតពិសេស» ទៀតផង។ នេះបង្ហាញពីតួនាទី មើលថែក្រុមគ្រួសារយ៉ាងកក់ក្ដៅ របស់ឯកឧត្តមជូនភរិយាជាទីស្រឡាញ់ កំឡុងពេលទំនេរដៃពីកាតព្វកិច្ចជាតិ ឆ្លៀតវេលាបានបន្តិចបន្តួចជូនគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការចែករំលែករូបភាពដ៏មានក្ដីសុខ ប្រកបដោយស្នាមញញឹម ព្រមជាមួយសកម្មភាពឯកឧត្តមអភិបាលខេត្ត កាន់កាមេរ៉ាជូនភរិយា ដែលកម្របានឃើញកន្លងមក បានធ្វើឱ្យមហាជននាំគ្នាស្ញើចសរសើរឯកឧត្តមមិនដាច់ពីមាត់ថា មិនត្រឹមតែជាថ្នាក់ដឹកនាំគំរូ ថែមទាំងជាស្វាមីដ៏ល្អទៀត ដែលស័ក្តិសមគ្នានឹងភរិយា មាន​ចំណេះដឹងខ្ពង់​ខ្ពស់​​ ​ប្រកបដោយ​ចរិយា​ថ្លៃថ្នូរ​ ​ស័ក្ដិសម​ជាថ្នាក់​ដឹកនាំ ដែល​ប្រជាជនខ្មែរ​គោរព​ស្រឡាញ់ ​៕

Related posts

Leave a Comment