ផ្ទុយពីគេ!! សាវិន ហ្វីលីព ថា «ហេតុអ្វីបានជាតារាខ្មែរជៀសមិនផុតពីលើកដៃសុំលុយគេ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះបន្តិច តារាសម្ដែងរៀមច្បង លោក សាវិន ហ្វីលីព បានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើគណនីហ្វេសប៊ុក ដោយក្នុងសារនោះ លោកបានរៀបរាប់អត្ថន័យចោទសួរថា ៖ «ហេតុអ្វីបានជាតារាខ្មែរជៀសមិនផុតពីលើកដៃសុំលុយគេចឹង? តម្លៃអ្នកសិល្បៈបន្តអាប់ឱន #BeYourself»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជារឿងចៃដន្យ តារាសម្ដែង សាវិន ហ្វីលីព បង្ហោះពាក្យចាក់ដោតទាំងនេះ ស្របពេលដែលតារាកំប្លែង ខ្ញុង ប្រកាសផុងខ្លួនជាមួយបំណុលរហូតដល់ជាងកន្លះលានដុល្លារ ហើយអស់លទ្ធិភាពសងម្ចាស់បំណុល

ក៏ទៅតុលាការប្រកាសក្ស័យធនធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ នេះ ដោយក្នុងនោះ ខ្ញុង បានលើកដៃសំពះមហាជនជាសាធារណៈមេត្តាជួយដល់នាងម្នាក់ ១ ដុល្លារដើម្បីគ្រាន់ចិញ្ចឹមកូនៗ បើសិននាងត្រូវម្ចាស់បំណុលមិនលើកលែង មិនមែនក្នុងន័យដោះបំណុលឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាសាររបស់តារាសម្ដែង សាវិន ហ្វីលីព មិនបានបញ្ជាក់ឈ្មោះអ្នកណាពិតប្រាកដ តែមានមិត្តរួមចង្កោមសិល្បៈ និង មហាជនជាច្រើនយល់ថា ក្នុងអត្ថន័យសារនោះលោកចង់សំដៅដល់តារាកំប្លែង ខ្ញុង ដែលកំពុងយំយែកតាមរយៈ Live ប្រកាសសុំជំនួយពីមហាជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដែលលោក សាវិន ហ្វីលីព បង្ហោះសារខាងលើ ក៏ព្រោះតែនេះមិនមែនមានតែ ខ្ញុង ម្នាក់ទេដែលជាអ្នកសិល្បៈប្រកាសសុំជំនួយពីមហាជននោះ តែកន្លងមកគេឃើញមានសិល្បករ សិល្បការិនីជាច្រើនបានអំពាវនាវសុំការជួយពីមហាជនជារឿយៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទោះបីជាតារាសម្តែង សាវិន ហ្វីលីព បង្ហោះសារបែបនេះក្តី ក៏លោកមិនមែនចង់ដាក់បន្ទុកលើអ្នកណាម្នាក់នោះដែរ ដោយលោកក៏បានអះអាងឆ្លើយឆ្លងក្នុងខមមិនជាមួយអ្នកគាំទ្រលោកថា លោកគ្រាន់តែឆ្ងល់ប៉ុណ្ណោះ។ «បងមិនរិះគន់ទេ ព្រោះជាតារាដូចគ្នា បងគ្រាន់តែឆ្ងល់ប៉ុណ្ណោះ អរគុណ!» នេះជាការលើកឡើងរបស់លោក សាវិន ហ្វីលីព ឆ្លងឆ្លងជាមួយអ្នកគាំទ្រ៕

Related posts

Leave a Comment