ច្បាស់ៗតែម្តង!! យល់សប្ដិគេប្រាប់ឲ្យទៅជីកកំណប់ ស្រាប់តែភ្ញាក់ឡើងជីកឃើញ ក្រឡ មួយមែន ហើយក្នុងនោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុរិន្ទ៖ កាលពីយប់ថ្ងៃទី០៤ ដើមខែតុលាកន្លងទៅនេះ បុរសជាកសិករម្នាក់ឈ្មោះថា Lao Lao Mee អាយុ៥០ឆ្នាំ មកពីភូមិ Ban Phai បានយល់សប្ដិឃើញស្ត្រីចំណាស់ម្នាក់ស្ថិតក្នុងឈុតសម្លៀកបំពាក់ខ្មៅបែបបុរាណ ជាមួយនឹងសក់វែងអន្លាយ

ហើយប្រាប់គាត់ថាមានកំណប់ក្រឡមាសមួយកប់នៅចំណុចក្បែរព្រៃឬស្សីខាងជើងផ្ទះ និងឲ្យទៅជីក ដែលជាកន្លែងរបស់ខ្លួនផ្ទាល់។ ហើយបន្ទាប់មកទៀត ស្ត្រីចំណាស់ក៏បានបាត់ខ្លួនទៅទិសខាងលិចតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ព្រឹកថ្ងៃទី០៥ ខែតុលា បុរសជាប្ដីបាននិយាយរៀបរាប់ពីការយល់សប្ដិរបស់គាត់ ទៅឲ្យប្រពន្ធដឹង និងនាំគ្នាប្រញាប់ប្រញាល់ទៅជីករកក្រឡ ដែលជាលទ្ធផលពិតជាបានប្រទះឃើញក្រឡបុរាណមួយមែន ដែលនៅជម្រៅប្រហែលមួយម៉ែត្រកន្លះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញដូច្នេះពួកគាត់ទាំងពីរ បានយកក្រឡត្រលប់ទៅផ្ទះ ដោយភ័យខ្លាចអ្នកភូមិដើរឆ្លងកាត់ឃើញ ដែលនៅពេលទៅដល់ផ្ទះ ចាក់មើលក៏ស្រាប់តែមិនមានអ្វីឡើយ ក្រៅពីដីខ្សាច់ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ បុរសជាប្ដីបានឲ្យដឹងដែរថា ក្រោយពីរឿងរ៉ាវខាងលើលេចឮទៅដល់អ្នកភូមិរួចមក ពួកគេបានផ្អើលមកផ្ទះរបស់គាត់ដោយនាំយកនូវផ្កា ធូបទាន ដើម្បីបួងសួងសុំសេចក្ដីសុខ និងសំណាងល្អពីក្រឡផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅយប់ថ្ងៃទី០៦ ខែតុលា ស្ត្រីចំណាស់បានមកពន្យល់សប្ដិបុរសជាប្ដីម្ដងទៀត ដោយយកខ្សែកមាសពាក់ឲ្យគាត់ ហើយក៏ដើរចេញទៅទិសខាងលិចបាត់ទៅ៕ ប្រភព: thairath

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment