ពិតជាឧត្តមភរិយាមែន! កក់ក្តៅណាស់ ទៅណាមួយជំហាន ខេមរៈ សិរីមន្ត មានប្រពន្ធតាមមើលថែគ្រប់ពេល…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីមួយថ្ងៃទៅមួយថ្ងៃ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត កាន់តែបើកបង្ហាញពីជីវិតគ្រួសារពោរពេញដោយសុភមង្គល បង្ហាញជាសាធារណៈឱ្យអ្នកគាំទ្របានឃើញតាមរយៈការបង្ហោះរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលក្នុងនោះមានទាំងសកម្មភាពផ្អែមល្ហែម រ៉ូមែនទិចគួរឱ្យសរសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីឈប់លាក់លៀមរឿងមានគ្រួសារ ហើយបែរជាបង្ហាញមុខប្រពន្ធកូនពេញៗនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កំពូលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពខាងលើ តែងត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ថាភរិយារបស់ ខេមរៈ សិរីមន្ត មានរូបរាងមុខមាត់ស្រស់ស្អាតខ្លាំងមិនចាញ់អ្នកសិល្បៈនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីរូបសម្បត្តិស្អាតស័ក្ដិសមជាប្រពន្ធរបស់កំពូលតារាចម្រៀងហើយនោះ ភរិយារបស់ ខេមរៈ សិរីមន្ត ថែមទាំងជាឧត្តមភរិយា ចេះរៀបចំទុកដាក់ មើលថែយកចិត្តស្វាមីគ្រប់ពេលថែមទៀតផង។ តួយ៉ាងតាមរយៈរូបថត ២ សន្លឹកដែលតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហោះថ្មីៗនេះ បង្ហាញពីសកម្មភាពភរិយាបបណ្ដូលចិត្តរបស់លោកកំពុងរៀបចំខ្លួនឱ្យលោក ធ្វើឱ្យមហាជនលាន់មាត់សរសើរថាអ្នកនាងពិតជាឧត្តមភរិយាជួយយិតយោងស្វាមីមែន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment