ជួយគាំទ្រផង!! ភុំ សោភ័ណ្ឌ បវរកញ្ញាកម្ពុជាម្នាក់ទៀតហើយ បានចេញដំណើរទៅប្រកួត Miss World នៅព័រតូរីកូ…(មានវីដេអូ)

ម្ចាស់ជ័យលាភីគ្រងមកុដ Miss World Cambodia ២០២០ កញ្ញា ភុំ សោភ័ណ្ឌ ត្រូវបានតម្រូវឱ្យក្លាយជាបវរកញ្ញាតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិ Miss Word 2021 ដែលនឹងប្រារព្ធឡើងនៅឯប្រទេសព័រតូរីកូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយកន្លងទៅនេះ គេបានឃើញថា បវរកញ្ញាពិភពលោកកម្ពុជា ២០២០ រូបនេះ បានធ្វើការហ្វឹកហាត់ និង ត្រៀមខ្លួនរួចជាស្រេច ពោរពេញទៅដោយភាពជឿជាក់មោះមុត ក្នុងការឆ្ពោះទៅកាន់ការប្រកួតសម្រស់ដ៏អស្ចារ្យលើឆាកអន្តរជាតិនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក មកដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ នេះ ភុំ សោភ័ណ្ឌ បានធ្វើការចេញដំណើរទៅប្រទេសព័រតូរីកូហើយ នៅម៉ោង ១១ យប់មិញនេះ ដើម្បីចូលរួមប្រកួត Miss Word 2021 លើកទី ៧០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នេះ នៅទីក្រុង San Juan ប្រទេសព័រតូរីកូនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា Miss World Cambodia ២០២០ ភុំ សោភ័ណ្ឌ គឺជាស្រ្តីទី ២ នៃបវរកញ្ញាពិភពលោកកម្ពុជា ដែលបានតំណាងឱ្យកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ បន្ទាប់ពីកញ្ញា វី ស្រីវីន ដែលជាអតីត Miss World Cambodia 2019 ធ្លាប់តំណាងឱ្យកម្ពុជា ទៅប្រកួតនៅឯចក្រភពអង់គ្លេស កាលពីឆ្នាំ ២០១៩ កន្លងទៅនោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment