ដំណឹងដ៏រីករាយ!! វ៉ាក់សាំង AstraZeneca ទទួលស្គាល់ដោយ WHO ជាង ៣២ ម៉ឺនដូស នឹងមកដល់កម្ពុជា ឆាប់ៗនេះ

នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) និង អង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានចេញសេចក្ដីប្រកាសឱ្យដឹងថា នៅល្ងាចថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១

វ៉ាក់សាំងអាស្តាហ្សីណិកា (AstraZeneca /SII) ចំនួន ៣២៤ ០០០ ដូស ដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាង រាជរដ្ឋាភិបាលកម្ពុជា និង អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលវ៉ាក់សាំងនេះមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ដោយមានការប្រគល់ ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី ហ្វូរុក ហ្វូយូហ្សាត (Ms. Foroogh Foyouzat) តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលពិធីនេះក៏នឹងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និង យូនីសេហ្វផងដែរ ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Related posts

Leave a Comment