បានបុណ្យច្រើនណាស់!! ឃើញគេលក់ត្រីគល់រាំង ដែលជិតផុតពូជដល់ទៅ ៥៤គីឡូ អាណិតពេកក៏ទិញយកមកលែង នៅក្នុងទន្លេមេគង្គវិញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសប៊ុក៖ នេះជារឿងដ៏ល្អប្រពៃនិងជាគំរូល្អសម្រាប់មនុស្សទូទៅផងដែរ ដោយបងប្រុស និងបងស្រី បានឃើញត្រីគល់រាំងទម្ងន់ដល់ទៅ ៥៤គីឡូក្រាម ក៏បានទិញយកមកលែងនៅក្នុងទន្លេមេគង្គវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាទឹកចិត្តមួយដ៏ល្អប្រជាពលរដ្ឋខ្មែរដែលចូលរួមថែរក្សាប្រភេទត្រីកម្រនៅក្នុងប្រទេសកម្ពុជា នេះបើតាមការលើកឡើងរបស់ហ្វេសបុកផេចឈ្មោះ រដ្ឋបាលស្រុកក្រូចឆ្មារ បានរៀបរាប់ថា: យើងខ្ញុំសូមថ្លែងអំណរគុណដល់លោក ខៃ សាខាវ និងលោកស្រី គឹម ស៊ឹមអីវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននៅភ្នំពេញដែលមានស្រុកកំណើតនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ដែលបានចំណាយថវិកា ១លានរៀល ដើម្បីទិញត្រីគល់រាំងទម្ងន់ ៥៤គីឡូក្រាម បានលែងនៅក្នុងទន្លេមេគង្គវិញ។ត្រីគល់រាំង ១ក្បាលនេះ នឹងបង្កើតបានត្រី ជាង ១លានក្បាលជារៀងរាល់ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ ការចំណាយថវិកា១លានរៀល នឹងកើនថវិកា១លានរៀលរាប់លានដងតទៅ។ សូមជូនពរឱ្យលោក ខៃ សាខាវ និងលោកស្រី គឹម ស៊ឹមអីវ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមឱ្យមានសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ រដ្ឋបាលស្រុកក្រូចឆ្មារ

Related posts

Leave a Comment