ជួយគាំទ្រផង!! ភុំ សោភ័ណ្ឌ បវរកញ្ញាកម្ពុជាម្នាក់ទៀតហើយ បានចេញដំណើរទៅប្រកួត Miss World នៅព័រតូរីកូ…(មានវីដេអូ)

ម្ចាស់ជ័យលាភីគ្រងមកុដ Miss World Cambodia ២០២០ កញ្ញា ភុំ សោភ័ណ្ឌ ត្រូវបានតម្រូវឱ្យក្លាយជាបវរកញ្ញាតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិ Miss Word 2021 ដែលនឹងប្រារព្ធឡើងនៅឯប្រទេសព័រតូរីកូ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយកន្លងទៅនេះ គេបានឃើញថា បវរកញ្ញាពិភពលោកកម្ពុជា ២០២០ រូបនេះ បានធ្វើការហ្វឹកហាត់ និង ត្រៀមខ្លួនរួចជាស្រេច ពោរពេញទៅដោយភាពជឿជាក់មោះមុត ក្នុងការឆ្ពោះទៅកាន់ការប្រកួតសម្រស់ដ៏អស្ចារ្យលើឆាកអន្តរជាតិនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក មកដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ នេះ ភុំ សោភ័ណ្ឌ បានធ្វើការចេញដំណើរទៅប្រទេសព័រតូរីកូហើយ នៅម៉ោង ១១ យប់មិញនេះ ដើម្បីចូលរួមប្រកួត Miss Word 2021 លើកទី ៧០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នេះ នៅទីក្រុង San Juan ប្រទេសព័រតូរីកូនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា Miss World Cambodia ២០២០ ភុំ សោភ័ណ្ឌ គឺជាស្រ្តីទី ២ នៃបវរកញ្ញាពិភពលោកកម្ពុជា ដែលបានតំណាងឱ្យកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ បន្ទាប់ពីកញ្ញា វី ស្រីវីន ដែលជាអតីត Miss World Cambodia 2019 ធ្លាប់តំណាងឱ្យកម្ពុជា ទៅប្រកួតនៅឯចក្រភពអង់គ្លេស កាលពីឆ្នាំ ២០១៩ កន្លងទៅនោះ៕ សូមទស្សនាវីដេអូខាងក្រោម៖

Read More

ពេលណារៀបការ? បើបុត្រ និងម៉ាក់និច បង្ហោះរូបស្វីតៗផ្អែមជាងមេស្ករយ៉ាងនេះ…

តារាកម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែ បងប្អូន និងអ្នកនិយមតាមដានព័ត៌មានសិល្បកម្សាន្ត ប្រាកដជាធ្លាប់បានទទួលជ្រាបនៅទំនាក់ទំនងស្នេហាខុសជំនាន់ដ៏ជិតស្និទ្ធរវាងតារាចម្រៀង និងជាតារាសម្តែងវ័យក្មេង លោកថៃអតិជាតិបុត្រ និងតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ដួងម៉ានិច ជាក់ជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមទំព័រហ្វេសប៊ុករបស់កញ្ញា ដួងម៉ានិច បានបង្ហោះរូបថតប៉ុន្មានសន្លឹកដ៏ផ្អែមល្ហែមជាមួយនឹងគូស្នេហ៍លោកថៃអតិជាតិបុត្រ ដោយបានបង្ហាញកាយវិការយ៉ាងជិតស្និទ្ធជាមួយនឹងគូស្នេហ៍ ព្រមទាំងលេងទឹកមុខបែបCuteៗ អមដោយសារមួយឃ្លាថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិច​ទៀត​ជួប​ប្រុសតូច​BoTនឹងដួងម៉ានិចcute ទាំងអស់​គ្នា​នៅក្នុង​ការlive page ពួកយើង​ទាំង​ពីរ​នាក់​😍 គួររំលឹកផងដែលថា ជារឿយៗកញ្ញាដួង មា៉និច និងលោកថៃអតិជាតិបុត្រ តែងតែបង្ហាញរូបថតស្វីតៗបែបគូស្នេហ៍ជាមួយគ្នា រហូតធ្វើឲ្យហ្វេនៗដែលជាអ្នកនិយមគាំទ្រ និងស្រលាញ់អ្នកទាំងពីរ ផ្ទុះការភ្ញាក់ផ្អើល និងមានហ្វេនៗមួយចំនួនទៀតបានបញ្ចេញមតិចង់ឃើញអ្នកទាំងពីររៀបការក្នុងពេលឆាប់ៗទៀតផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឃើញថាតើ គូស្នេហ៍មួយគូនេះស្វីតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

Read More

គួរឲ្យសរសើរ!! Freshie Boy ២ រូប រៀបការភរិយាជាសិស្សប្អូន សាងគ្រួសារយ៉ាងមានក្តីសុខបំផុត…

បើនិយាយពីនិស្ស័យស្នេហ៍ ឬ គូគាប់ព្រេងវាសនាមនុស្សទូទៅម្នាក់ៗ ខ្លះក៏បានជួបជាគូអ្នកនៅក្បែរៗខ្លួន ហើយខ្លះទៀតជាគូនឹងអ្នកមកពីឆ្ងាយសែនឆ្ងាយក៏មាន ។បើក្រឡេកមកមើលក្នុងវិស័យសិល្បៈ ក៏មានសិល្បករ-ការិនីខ្លះបានជួបស្នេហ៍ពិតក្នុងរង្វង់សិល្បៈដូចគ្នាដែរ ហើយខ្លះទៀតនោះ ក៏បានជួបអ្នកមានមុខរបរផ្សេងៗពីខ្លួន រហូតខ្លះជួបគូព្រេងនៅឯនាយសមុទ្រក៏មាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកមកមើល Freshie Boy ដ៏ស្រស់សង្ហា ២ រូប ខាងក្រោមឯណេះវិញ ហាក់ជួបគូព្រេង និង ស្នេហ៍ពិតនៅជិតបង្កើយ ពោលគឺ Freshie Boy ចំណាត់ថ្នាក់លេខ ២ ឆ្នាំ ២០០៧ លោក គឹម សីហា និង Freshie Boy ចំណាត់ថ្នាក់លេខ ១ ឆ្នាំ ២០០៨ លោក កែវ បូរ៉ា បានសាងស្នេហ៍នឹងសិស្សប្អូនជា Freshie Girl ព្រមទាំងបានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១ – លោក គឹម សីហា​ និង អ្នកនាង គង់ ចាន់ស្រីមុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក គឹម សីហា អតីត Freshie Boy ឆ្នាំ ២០០៧ ចំណាត់ថ្នាក់លេខ ២ រូបនេះ បានសាងស្នេហ៍នឹងសិស្សប្អូនក្រោយជំនាន់ក្នុងការប្រកួត Freshie Girl & Boy គឺអ្នកនាង គង់ ចាន់ស្រីមុំ ដែលជាបេក្ខភាព Top 10 ឆ្នាំ ២០០៨ ។ Freshie Girl & Boy ខុសជំនាន់ ២…

Read More

ព្រឹទ្ធាចារ្យខ្មែរលោក ព្រឿង ឈៀង រំភើបចិត្ត រហូតពោលទាំងទឹកភ្នែកបែបនេះ បន្ទាប់ពីស្នាដៃ MV «វីរនារី» បានបុកចំបេះដូង…(មានវីដេអូ)

បើគិតពីថ្ងៃសម្ពោធជាផ្លូវការនៃការចាក់បញ្ចាំង MV «វីរនារី» របស់កញ្ញា ទេព បូព្រឹក្ស មកទល់ពេលនេះគឺមានរយៈពេលប្រមាណ ៣ ថ្ងៃហើយ តែទស្សនីយភាពនៃ MV ដ៏អស្ចារ្យនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅតែត្រូវបានចែករំលែកឥតឈប់ឈរនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាំងក្នុង និង ក្រៅប្រទេស ក៏ព្រោះតែរូបភាពដ៏អស្ចារ្យនៃអរិយធម៌ វប្បធម៌បុរាណខ្មែរ និង សម័យ ដែលបានច្របាច់បញ្ជូលគ្នាក្នុង MV នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក្រឡេកទៅមើលវីដេអូមួយ នៃចំណាប់អារម្មណ៍របស់ព្រឹទ្ធាចារ្យផ្នែកសិល្បៈបុរាណ លោកគ្រូ ព្រឿង ឈៀង ដែលកំពុងបានចែករំលែកបន្តគ្នានោះ បានធ្វើឱ្យអ្នកទស្សនាជាច្រើនរំភើបចិត្ត និង ទប់ទឹកភ្នែកមិនជាប់ទៅតាមលោកគ្រូ ដោយលោកគ្រូរំភើបចិត្ត ព្រោះបានឃើញតារាចម្រៀងសម័យថ្មីបានគិត និង ថែដល់វប្បធម៌។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកគ្រូ ព្រឿង ឈៀង បានរៀបរាប់ថាទាំងអួលដើម-ក ដោយក្តីរំភើបដូច្នេះថា ៖ «តាមពិតទៅ ខ្ញុំរំភើប ក្នុងនាមជាចាស់ទុំម្នាក់ ជាអ្នកអភិរក្សថែរក្សា សិល្បៈវប្បធម៌ ដែលនៅសេសសល់ពីសម័យប៉ុលពតមក។ ស្នាដៃនេះ បាន បុ ក ចំ ដ ល់បេះដូង ដល់ខ្ញុំជាអ្នកថែរក្សាបន្តពីដូនតា ដូច ទេព បូព្រឹក្ស ខ្ញុំសប្បាយចិត្តណាស់!…»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោះ! ទៅស្តាប់ប្រសាសន៍ទាំងស្រុង របស់លោកគ្រូ ព្រឿង ឈៀង៖

Read More

ស្អាតណាស់!! មកមើលឈុត អាវបំពង់ Miss Universe កម្ពុជា ស្លៀកម្សិលមិញ ដែលមាននៅក្នុងសម័យលង្វែក…

កម្សាន្ត៖ កាលពីម្សិលមិញនេះ នៅក្នុងកម្មវិធីប្រកួតប្រជែង Miss Universe ដែលចូលរួមដោយ បវរកញ្ញាមកពីជុំវិញពិភពលោក បានស្លៀកសម្លៀកបំពាក់តំណាងឲ្យជាតិរៀងៗខ្លួន។ នៅក្នុងនោះ បវរកញ្ញា ងិន ម៉ារ៉ាឌី​ របស់កម្ពុជាយើង បានស្លៀកឈុតមួយនៅក្នុងសម័យលង្វែក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ ប្រហែលមានកូនខ្មែរមិនច្រើនទេ ដែលបានស្គាល់អំពី ឈុតសម្លៀកបំពាក់ម៉ូតបុរាណខ្មែរសម័យលង្វែកមួយនេះ ដែលឈុតនោះឈ្មោះថា អាវបំពង់។ ទន្ទឹមនឹងនោះ អាវបំពង់នេះបានច្នៃឡើងតាមម៉ូតសម័យលង្វែក ប៉ុន្ដែរួមបញ្ចូលជាមួយនឹងម៉ូតបែបទាន់សម័យផងដែរ ដូចដែលរូបបានបង្ហាញនៅខាងក្រោម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ បវរកញ្ញា ងិន ម៉ារ៉ាឌី បានស្លៀកពាក់ឈុតមួយនេះ បានយ៉ាងសាកសមស្រស់ស្អាត រម្យទមសមជានារីខ្មែរកាលពីសម័យលង្វែក។ មិនតែប៉ុណ្ណោះ ក៏សូមសរសើរស្នាដៃរបស់ អ្នកច្នៃម៉ូត ដែលមាន គំនិតច្នៃប្រឌិត និងតែងតែបង្កើតឈុតស្អាតៗឲ្យ បវរកញ្ញាតំណាងកម្ពុជា យើង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Beauty Pageant Reviewer សូមទស្សនារូបភាពខាងក្រោម ដែល បវរកញ្ញា ងិន ម៉ារ៉ាឌី​ គ្រងឈុត អាវបំពង់ ៖

Read More

ផ្ទុះការសរសើរ! ពេលឃើញ ទៀង មុំសុធាវី គ្រងឈុតមានទម្រង់បុរាណស្រដៀងសំពត់អប្សរាខ្មែរ…

ថ្មីៗនេះដែរ រូបភាពជាច្រើនសន្លឹកលើឆាកសម្តែងក្នុង​កម្មវិធី​ខួប​លើកទី ១៦ ឆ្នាំ​ នៃ​ការដាក់​ល្ខោន​ស្រមោល​ស្បែក​ធំ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ របស់តារាចម្រៀង អ្នកនាង ទៀង មុំសុធាវី ត្រូវបានចែករំលែកតៗគ្នាជាច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ អ្វីដែលបានធ្វើឱ្យមហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចាប់អារម្មណ៍ដល់អ្នកនាង​ ទៀង មុំសុធាវី នោះ មិនត្រឹមតែការបង្ហាញមន្តស្នេហ៍សំនៀង និង សម្រស់ឡើយ សូម្បីតែឈុតសម្លៀកបំពាក់របស់តារាស្រីរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏ត្រូវបានគេចាប់អារម្មណ៍ដែរ ជាមួយនឹងឈុតសម្លៀកបំពាក់ពណ៌ទឹកមាសបាក់ឌិនបំភ្លឺ មានទម្រង់ម៉ូដស្រដៀងនឹងសំពត់អប្សរាខ្មែរ ដែលច្នៃប្រឌិតក្បូរក្បាច់រចនាយ៉ាងស្រស់ស្អាត ពីសំអាងការរបស់បងពិធីការនី ណាក់ ស្រីណា គឺហាង ណុប ដាណេ សំអាងការ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឈុតនោះ មិនត្រឹមតែអ្នកនាង ទៀង មុំសុធាវី នោះទេ ដែលត្រូវបានមហាជនមានការកោតសរសើរ សូម្បីតែអ្នកច្នៃម៉ូដ និង អ្នកកាត់ដេរឈុតនេះ ក៏ត្រូវបានទទួលការសរសើរយ៉ាងច្រើនផងដែរ៕

Read More

ថ្មីបាត់!! មហាជន ភ្ញាក់ព្រឺត ក្រោយឃើញ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ក្នុងសម្លៀកពាក់ នាសម័យជំនាន់ ១៩៩០ ហ្វេនៗឃើញភ្លាម ចូលទៅ ខំមិន ថា…

ហ្វេសប៊ុក៖ អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាសម្តែង និងជាពិធីការិនី ម្នាក់ដ៏មានប្រជាប្រិយភាព និងល្បីល្បាញម្នាក់ ព្រមទាំងមានសម្រស់ស្រស់ស្អាត នៅតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ហ្វេនៗជាច្រើនរបស់ខ្លួនផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីរៀបការរួចមក តារាស្រីរូបនេះ កាន់តែមានជីវិតរស់នៅយ៉ាងស្រស់បំព្រងជាមួយនឹងស្វាមីគឺលោក គឹម សីហា ដែលតែងតែចេញមកបង្ហាញពីសកម្មភាពដ៏រីករាយមិនចេះដាច់នៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នគាំទ្រជាច្រើនបានទស្សនាកម្សាន្តជាហូរហែមិនដាច់នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែពិសេសទៀតនោះ គឺសព្វថ្ងៃនេះ ជីវិតប្តីប្រពន្ធរបស់នាង និងស្វាមី ទទួលបានចំណងស្នេហ៍យ៉ាងមុតមាំ ដែលមានកូនស្រីតូចមានមុខមាត់គួរឲ្យសស្រលាញ់ម្នាក់មានឈ្មោះថា គឺម សីហ៍មរកត ហៅថា ម៉ូម៉ូ មកបំពេញជីវិតគ្រួសារយ៉ាងពេញលេញ និងពោរពេញដោយសុភមង្គល ក្តីសុខខ្លាំងបំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅមនុនេះបន្តិច នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹកទៀតហើយ ដោយលើកនេះរូបនាង និងស្វាមី បានតុបតែងខ្លួនយ៉ាងប្លែកទាក់ភ្នែក ក្នុងឈុតសម្លៀកបំពាក់កូនកំលោះ កូនក្រុំ អំឡុងឆ្នាំ ១៩៩០ ព្រមទាំងនិយាយប៉ុន្មានម៉ាត់ ទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ថ្ងៃនេះជាថ្ងៃមង្គលយេីងណាឯង តោះ ញញឹមអោយស្រស់ៗមកបុិ Kem seyha គ្រាន់តែឃេីញរូបនេះអ្នកនឹកដល់ឆ្នាំណា ហេីយនឹកឃេីញដល់អ្នកណាជាងគេ” ។ ក្រោយឃើញរូបភាពបែបនេះភ្លាម ស្រាប់តែហ្វេនៗ ដែលជាអ្នកគាំទ្ររបស់ខ្លួន បាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាត ថា៖ “សមម្ល៉េសមីងអើយ, ប្រសព្វរកនឹកម៉្លេះmommy, wow កប់ខ្លាំងៗ, បងមុំធ្វេីបានគ្រប់យ៉ាង, វិលត្រលប់ទៅឆ្នាំ១៩៩៣, បងមុំ make up ដូច wedding 93, នឹកឃើញកាលជំនាន់ម្តាយខ្ញុំ, កាលជំនាន់បងរៀបការក៏ដេីរលេងតាមសួនចឹងដែរ, ដូចមិនមែនការឆ្នាំ១៩៩០ទេ មុំ,…

Read More

កប់ណាស់!! ទេព បូព្រឹក្ស ទម្លាយអារម្មណ៍ទាំងរំជួលចិត្ត ក្រោយ ២៤ ម៉ោង MV «វីរនារី» ឡើងអ្នកមើល ១លានដង…

កាលពីថ្ងៃ ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ MV «វីរនារី» របស់តារាចម្រៀង ទេព បូព្រឹក្ស បានចេញជាផ្លូវការហើយ ដោយមានការសម្ពោធចាក់បញ្ចាំងនៅឯ Major Cineplex ហើយក្នុងនោះដែរ គេឃើញមានការចូលរួមពីលោកគ្រូអ្នកគ្រូផ្នែកសិល្បៈ សិល្បករ-ការិនី និង អ្នកគាំទ្រយ៉ាងច្រើនកុះករ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចលោកអ្នកបានដឹងមកហើយ ត្រឹមតែ Trailer ដំបូងចេញប្រមាណ ២០ នាទី កាលពីកន្លងទៅនោះ MV «វីរនារី» របស់កញ្ញា ទេព បូព្រឹក្ស ដែលបានចំណាយទឹកប្រាក់ ៦០០ លានរៀលនេះ មានការទន្ទឹងរង់ចាំយ៉ាងអន្ទះសា ក៏ព្រោះតែ MV នេះ គឺមានអត្ថន័យយ៉ាង​ជ្រាលជ្រៅ ​​ដែលធ្វើឡើងដើម្បីលើក​កម្ពស់​តម្លៃស្ត្រីខ្មែរ​​យ៉ាងខ្លាំង​ក្លា​ ព្រមទាំង​បានបង្ហាញនូវ​ទម្រង់សិល្បៈខ្មែរ​សម័យថ្មី ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង ​សិល្បៈបុរាណដ៏ល្អឯក ​មានទាំងល្ខោនខោល ​​ល្ខោនស្រមោលស្បែកធំ ​​និង ​ក្បាច់ល្បុក្កតោ ​ដែលបានបង្កើតជា​ទ​ស្ស​នីយ​​ភាពមួយដ៏អស្ចារ្យបំផុត ​មិនធ្លាប់ឃើញមានក្នុង MV បទចម្រៀងពីមុនមក។ ហេតុដូចនេះហើយ បានជាគ្រាន់តែ MV មួយបទនេះចេញជាផ្លូវការភ្លាម ផ្ទុះការគាំទ្រ ​និង ​ចែករំលែកកក្រើក​ពេញបណ្ដាញសង្គម​ត្រឹម ២៤ ម៉ោង គឺមានអ្នកទស្សនាដល់ទៅ ១ លានដកឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង ក្រោយពីសមិទ្ធផលត្រឹមតែរយៈពេល ២៤ ម៉ោង មានអ្នកទស្សនាយ៉ាងច្រើនបែបនេះ ម្ចាស់សាម៉ីខ្លួន គឺកញ្ញា​ ទេព បូព្រឹក្ស ក៏មិនបង្អង់យូរក៏បានបង្ហោះសារយ៉ាងមានអត្ថន័យផ្ញើជូនដល់មហាជន និង អ្នកគាំទ្រថា ៖ «មកទីនេះ និយាយដោយ​មោទកភាព​! អរគុណដល់បងប្អូនអ្នក​គាំទ្រទាំងអស់គ្នា សម្រាប់ការ​ stream M/V «វីរនារី​» ឱ្យទទួលបានការចូលមើលរហូតដល់ទៅ​ ១…

Read More

ផ្ទុះការភ្ញាក់ផ្អើល!! ចំណងស្នេហ៍ ៩ ឆ្នាំ របស់ Weir និង តារាស្រី Bella បានបែកបាក់ បញ្ចប់ជាផ្លូវការហើយ…

ថ្មីៗនេះ មហាជនអ្នកគាំទ្រជាច្រើនកំពុងតែមានការជ្រួលច្របល់ ពេលលេចឮដំណឹងថាគូស្នេហ៍របស់តារាប្រុស Weir និង តារាស្រី Bella បានបែកបាក់គ្នា ក្រោយមានគេបំផុសបំផុលពីដំរួយមួយចំនួន ដោយគេថា អ្នកទាំងពីរមិនបាននៅជាមួយគ្នាក្នុងពេលបុណ្យបណ្តែតប្រទីត និង មិនមានបង្ហោះរូបគូជាមួយគ្នាសោះ នៅមួយរយៈពេលចុងក្រោយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំនេះ ក្រោយផ្ទុះការសង្ស័យថាអ្នកទាំងពីរបានបែកគ្នា ស្រាប់តែនាយកប្រតិបត្តិក្រុមហ៊ុន Wan Entertainment បានចេញមកទម្លាយការពិត តាមរយៈបទសម្ភាសក្នុងកម្មវិធីកម្សាន្តមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងប៉ុស្តិ៍ One 31 ថា ពេលនេះទំនាក់ទំនងស្នេហា ៩ ឆ្នាំ របស់តារាប្រុស Weir និង Bella ត្រូវបានបញ្ចប់ ពោលគឺអ្នកទាំងពីរបានបែកគ្នាហើយ។ បើតាមការបញ្ជាក់បានឱ្យដឹងបន្តថា កន្លងមកអ្នកទាំងពីរក៏បានរកវិធីដោះស្រាយ ក៏ដូចជាព្យាយាមកែតម្រូវគ្នា តែលទ្ធផលនៅតែមិនទទួលបាន ទើបជ្រើសរើសបញ្ចប់ផ្លូវស្នេហ៍មួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងដែរថា ចំពោះការបែកបាក់របស់កំពូលតារាប្រុសស្រីទាំងពីរ ត្រូវបានប្រភពខាងលើបង្ហើបថាមិនមានពាក់ព័ន្ធនឹងបុគ្គលទី ៣ នោះទេ។ យ៉ាងណាមិញ ទាក់ទងនឹងរឿងរ៉ាវដ៏ក្តៅគគុកនេះ អ្នកគាំទ្រកំពុងរង់ចាំសាមីខ្លួនចេញបកស្រាយបញ្ជាក់ផងដែរ៕

Read More

ផ្ទុះការសរសើរ បន្ទាប់ពី ពេជ្រ សោភា ស្លៀកហូលមានអាយុកាល ១០ ឆ្នាំ ថតតាមនារីខ្មែរក្រុងលង្វែក…

ថ្មីៗនេះដែរ មហាជនអ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ហាក់មានក្តីរំភើប និង កោតសរសើររូបនាងយ៉ាងខ្លាំង ដោយជារឿយៗ អ្នកនាង ពេជ្រ សោភា បានបង្ហាញអរិយធម៌ វប្បធម៌ខ្មែរនៅក្នុងបទចម្រៀង និង រាល់ការសម្តែងរបស់អ្នកនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីអំឡុងខែ តុលា ឆ្នាំ ២០២១ អ្នកនាង ពេជ្រ សោភា បានបង្ហាញនូវល្ខោនខោលលើឆាកការប្រកួត Miss Universe Cambodia 2021 ក្នុងការសម្តែងបទចម្រៀងរបស់ខ្លួន ធ្វើឱ្យអ្នកគាំទ្រចែករំលែកតៗគ្នាយ៉ាងច្រើនមកហើយ ហើយមួយរយៈក្រោយនេះ តារាចម្រៀងស្រីរូបនេះ ក៏នឹងត្រៀមបង្ហាញអ្វីដ៏អស្ចារ្យបន្ថែមទៀតដល់ទស្សនិកជនថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងការតុបតែងឈុតសម័យលង្វែក និង អមជាមួយរូបភាពស្ត្រីខ្មែរក្នុងសម័យលង្វែក ព្រមទាំងអមនូវសារមួយបានបញ្ជាក់ឱ្យដឹងថា ហូលអ្នកនាងបានស្លៀកនោះ គឺមានអាយុ ១០ ឆ្នាំ ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង ពេជ្រ សោភា បានរៀបរាប់ថា៖ «ស្រីខ្មែរក្រុងលង្វែក! កូនចៅសុំថតតាម មើលទៅរូបភាព ពេញដោយសេរីភាពផ្លូវចិត្ត។ ហូលដែលនាងខ្ញុំ ស្លៀកមាន អាយុកាល ១០ ឆ្នាំហើយ។ សុំបងប្អូនខ្មែរកុំប្រកាន់»៕

Read More