ស្ទើរមិនតែជឿ!! នារីម្នាក់ប្តូរជីវិតពីអ្នកលក់អីវ៉ាន់ឲ្យគេ ប្រើពេលតែ ៣ ឆ្នាំគត់ ក្លាយជាសេដ្ឋីនីជាន់ខ្ពស់ កំពុងល្បីរន្ទឺពេញប្រទេស…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តខ្លះប្រាកដជាបានស្គាល់ហើយពីអ្នកលក់អនឡាញល្បីឈ្មោះម្នាក់ប្រចាំប្រទេសថៃ គឺនាង Pimrypie ដែលមានឈ្មោះពិតថា Chitra នាងអាយុ ៣០ ឆ្នាំ ។ បើយើងក្រឡេកទៅមើលពីជីវិតរបស់នាងមុននឹងឈានជើងក្លាយជាអ្នកលក់អនឡាញល្បីប្រចាំប្រទេសថៃ និង មានជំនួញកាន់ពេញដៃនោះ នាងបានឆ្លងកាត់វិថីជីវិតដ៏លំបាក់ច្រើនរាប់មិនអស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុករបស់ថៃកាលពីពេលកន្លងទៅថា នាង Pimrypie ដំបូងឡើយគ្រាន់តែជាកូនអ្នកលក់អីវ៉ាន់ធម្មតាម្នាក់ប៉ុណ្ណោះ តែដោយសារតែភាពឧស្សាហ៍ នាងក៏ចាប់ផ្តើមបង្កើតជំនួញជាអ្នកលក់គ្រឿងសម្អាងតូចមួយដោយខ្លួនឯង ។ អំឡុងពេលពេលនោះដែរ ជំនួញតូចរបស់នាងដែលកំពុងតែក្តោបក្តាប់នោះ ហាក់បីដូចជារលូនទៅៗ បន្ទាប់មកនាងក៏ចាប់ផ្តើមបង្កើតផេកលក់អនឡាញមួយឈ្មោះ «Pimrypie លក់គ្រប់យ៉ាង» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់តាំងពីពេលនោះមក នាងក៏ចាប់ផ្តើមឡាយលក់របស់របរជាច្រើនមុខ គ្រឿងសម្អាង ទឹកម្ទេស នំ និង ផលិតផលជាច្រើនមុខទៀត ។ ខណៈពេលឡាយលក់ នាងហាក់បីដូចជាមិនខ្មាសអៀនឡើយ មានទាំងការនិយាយបែបកំប្លែង រាំ ច្រៀង រហូតធ្វើឱ្យមហាជនជាច្រើចូលចិត្តនាង និង តាមដានការឡាយលក់របស់នាងជារឿយៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ការចាប់ផ្តើមពីចំណុចតូចទាំងនេះបានត្រឹមតែរយៈពេល ៣ ឆ្នាំតែប៉ុណ្ណោះ បន្ទាប់មកនាងក៏បានផ្លាស់ប្តូរជីវិតខ្លួនឯងពីការឡាយលក់ម្នាក់ឯង រហូតមានបុគ្គលិកកាន់ខ្លួនឯងជាង ៨០ នាក់ទៀត ក្នុងការពង្រីកជំនួញរបស់នាងឱ្យកាន់តែច្រើនទៅៗនៅក្នុងប្រទេសថៃ ជាបន្តបន្ទាប់នោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត ពេលនេះនាងក៏ជាម្ចាស់ក្រុមហ៊ុននាំចេញទំនិញធំមួយឈ្មោះ Pimry Pie Cosmetics Co ,Ltd ដែរ និង ជាម្ចាស់ហាងសាឡនធំមួយនៅទីក្រុងបាងកក ឈ្មោះ Is Cute Clinic ទៀតផង ។ អ្វីដែលកាន់តែពិសេស និង គួរឱ្យចាប់អារម្មណ៍នោះ នាងក៏ជា YouTuber ដ៏ល្បីឈ្មោះម្នាក់ដែរតាមរយៈការឡាយញុំាអាហារ និង ការ Cover ចម្រៀងផ្ទាល់ខ្លួនរបស់នាងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងរ៉ាវ…

Read More

​អស្ចារ្យម្ល៉េះ!! ភ្ញាក់ផ្អើលជាខ្លាំង ក្រោយប្រទះឃើញវត្ថុបុរាណ និងថ្មរាងដូចបំណែកសត្វដាយណូស័រ អាយុកាលរាប់រយឆ្នាំ នៅភ្នំមួយនៃប្រទេសកម្ពុជាយើង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សហគមន៍ភ្នំទ័ពជាង នៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ជាតំបន់សហគមន៍ដែលបានប្រកាសទទួលស្គាល់ និង អនុញ្ញាត ​​ឱ្យចូល​រួមក្នុងកិច្ចការពារបរិស្ថាន និង ធនធានធម្មជាតិ ជាមួយរាជរដ្ឋាភិបាល ដែលមានទីតាំងស្ថិតនៅចំងាយប្រមាណ ២៥ គីឡូម៉ែត្រ ពីទីរួមស្រុកថ្មបាំង នៃខេត្តកោះកុង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ តាមរយៈការបង្ហោះរបស់រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ឯកឧត្តម សាយ ​សំអាល់ បានបង្ហាញពីទិដ្ឋភាព ក៏ដូចជាទេសភាពនៅតំបន់មួយនេះ ដែលមានដុំថ្មធំៗ តាំងនៅរដិបដុបជិតៗគ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្បែរដើមឈើធំតូច លើវាលស្មៅបៃតងស្រស់ គួរឱ្យទាក់ទាញ ខណៈដែលតំបន់នេះ ជាទីតាំងបុរាណស្ថាន ដែលធ្លាប់ត្រូវបានគេរកឃើញ ក្រឡ ពាង និង មឈូសដាក់ធាតុមនុស្ស មានអាយុកាល ពី ៤០០ ទៅ ៥០០ ឆ្នាំមុន ក្នុងស្រុកថ្មបាំង មួយនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែគួរឱ្យចា ប់ អារម្មណ៍នោះ គឺថ្មដែលដុះ រដិបរដុបនៅទីតាំងខាងលើនោះ មានរូបរាងចម្លែក គួរឱ្យចាប់អារម្មណ៍ខ្លាំង ដែលមានស្នាមប្រេះប្រៀបបានទៅនឹងស្រការសត្វ ដែលធ្វើឱ្យមហាជននាំគ្នានិម្មិតស្មានថា មានរូបរាងដូចជាបំណែកនៃសត្វដាយណូស័រ ខណៈមនុស្សមួយចំនួនទៀតគិតថា វាគឺមានរូបរាងដូចទៅនឹងសត្វពង្រូល ដែលជាសត្វមានវត្តមាននៅលើទឹកដីកម្ពុជាយើង ៕

Read More

បុកពោះគ្រប់គ្នា! សុខៗ ករុណា ពេជ្រ និយាយបែបនេះ ពេលក្រុមស្លៀកឈុត PPE ចូលដល់ក្នុងផ្ទះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅល្ងាចថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២១ នេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន មានការភិតភ័យ និងព្រួយបារម្ភយ៉ាងខ្លាំងពីតា​រា​ច​ម្រៀ​ង ​លោក ករុណា ពេជ្រ បន្ទាប់ពីឃើញ លោកបានបង្ហោះសារមួយភ្ជាប់ជាមួយនឹងរូបភាព ដែលគេឃើញថា មាន​បុរ​ស​ពាក់​ឈុត​ការពារ​ប៉ុន្មាន​នាក់ ដែលជាឈុតការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ នោះ បានទៅដល់ក្នុងផ្ទះរបស់លោកតែម្ដង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីឃើញរូបភាពនេះ តារាចម្រៀងរូបនេះ កាន់តែធ្វើឱ្យមហាជនបុកពោះទៅទៀត គឺ បន្ទាប់អានសាររបស់លោក ដែលមិន​បាន​ប​ញ្ជាក់​អ្វី​ច្បា​ស់​លាស់ គ្រាន់តែនិយាយបែបនេះថា «ចេញពី studio បានកាដូធំហ្មង ថ្ងៃមុន ផ្ទះគេ ថ្ងៃនេះ មកដល់ផ្ទះខ្ញុំហើយ បងប្អូនអើយ 3 ការពារ 3 កុំ »។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈនោះដែរ បន្ទាប់ពីឃើញរូបភាព និងសារនោះភ្លាម ធ្វើឱ្យមហាជនអ្នកគាំទ្រ ជាពិសេសសិល្បករ-ការិនីរួមអាជីជាច្រើន ក៏បាននាំគ្នា​ចូល​ខម​មិនសួរសុខទុក្ខភ្លាមៗដល់តារាចម្រៀងប្រុសរូបនេះ ដែលចង់ដឹងថា តើលោកនិងគ្រួសារកើតអ្វី ឬមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ឬ​មួ​យ​យ៉ា​ង​ណានោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីឃើញមានការសួរនាំ និង មានការព្រួយបារម្ភយ៉ាងច្រើនពីសំណាក់មហាជន និងមិត្តក្នុងសិល្បៈនោះ តារាចម្រៀងប្រុសរូបនេះ ក៏​បា​ន​ចូ​ល​ទៅខមមិនឆ្លើយតបវិញ ដោយបានបញ្ជាក់ថា «អូហ៎ ផ្ទះខ្ញុំ ក្រុមហ៊ុន rainbow គេ free បាញ់សម្លាប់មេរោគ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះដែរ ក្រោយពីឃើញការឆ្លើយតបរបស់តារាចម្រៀងរូបនេះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រ មានការធូរចិត្តអស់បារម្ភពីលោកតែ​ម្ដង ​ព្រមទាំងមានការជូនពរ រូបលោក និង គ្រួសារឱ្យចៀសផុតពីជំងឺនេះគ្រប់គ្នាផងដែរ ៕

Read More

ផ្អែមពេកហើយ! សុខ សោម៉ាវត្តី តាមទៅជូតញើស កាន់កង្ហា ឲ្យគូស្នេហ៍ដល់កន្លែងទាត់បាល់ ធ្វើឲ្យហ្វេនៗច្រណែនគ្រប់ៗគ្នា រហូតមានអ្នកខ្លះ ខមិន ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងច្បាស់ហើយថា អំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីររវាងលោក លី វ៉ាហេទ និង សុខ សោម៉ាវត្តី ដែលម្នាក់ជាតារាសម្តែងស្រី និង ម្នាក់ទៀតជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយអ្នកទាំងពីរគឺជាគូស្នេហ៍ដែលមហាជនក៏ដូចជាហ្វេនៗ ស្រលាញ់ចូលចិត្ត ក៏ព្រោះតែជាញឹកញាប់ លី វ៉ាហេទ និង សុខ សោម៉ាវត្តី តែងតែបង្ហាញក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមកមិនអន់ថយឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនាពេលថ្មីៗមកនេះ គូស្នេហ៍ស្រីស្រស់ប្រុសសង្ហាមួយគូនេះ កាន់តែធ្វើឲ្យមហាជន និង អ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងឡើយ ពីជីវិតស្នេហារបស់អ្នកទាំងពីរ ក្រោយពីបានឃើញការបង្ហោះសារ និង រូបភាពដែលបង្ហាញពីការយកចិត្តទុកដាយ៉ាងផ្អែមល្ហែមដូចស្ករនឹងគ្នា ដែលគេបានឃើញថា តារាស្រីរូបនេះ បានទៅតាមមើលថែ ជូតញើស តប់មុខ តប់ម្សៅ និងកាន់កង្ហាបក់ឲ្យគូស្នេហ៍ដល់កន្លែងទាត់បាល់ ដែលកំពុងអង្រួនចិត្តអ្នកគាំទ្រឲ្យលួចច្រណែនពីក្តីសុខនៃស្នេហាអ្នកទាំងពីរគ្រប់ៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ តារាស្រីខាងលើរូបនេះ ថែមទាំងបានពោលពាក្យយ៉ាងមានន័យភ្ជាប់ជាមួយនឹងរូបភាពពីរសន្លឹនេះប្រាប់ថា៖ “នៅពីក្រោយភាពស្អាតរបស់ខ្ញុំម្សិលមិញគឺទៅធ្វើការអោយគេទេណាបងប្អូនជូតញើស តបមុខ អីអញ្ចឹង ដូចគេថានៅពីក្រោយមនុស្សប្រុសល្អត្រូវមានមនុស្សស្រីពូកែម្នាក់ តែនៅពីក្រោយពូហេទមានតែយាយម៉ាប់តីពូកែរអ៊ូហ្នឹងទេ ឥលូវសុំសួរថាយកអត់ ? លី វ៉ាហេទ – Ly Vahed”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាព និង សាររបស់តារាស្រីរូបនេះ ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម រហូតធ្វើឲ្យអ្នកខ្លះ នាំគ្នាចូលទៅ ខមិន បែបនេះថា៖ “ស្រលាញ់គាត់ទាំងពីពេញ, ស្រលាញ់បងទាំងពីណាស់, ដឹងកាលណាមានដំណឹងល្អទេ, បងតីស្អាតណាស់, សមគ្នាណាស់, ស្អាតទាំងគូរម៉ងអូន, ស្រឡាញ់បងទាំងពីរណាស់, បងតីមើលឡើងកូបក្មេងចឹង សូម្បីតែខ្ញុំក៏លង់និងបងដែរ, Idol sweet ទៀតហើយ”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ប្រសើរណាស់!! ជំនួសមុខឱ្យប្រមុខរាជរដ្ឋាភិបាល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះប្រមូលទិញផ្លែមៀនដោយផ្ទាល់ ពីប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ៃលិន៖ ដោយមានការចង្អុលបង្ហាញផ្តល់អនុសាសន៍ដោយផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា នៅព្រឹកថ្ងៃទី០៣ កញ្ញា ឆ្នាំ២០២១ នេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារ នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិនដោយផ្ទាល់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកជំនួញវ័យក្មេងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ថា ជាកិត្តិយសដ៏ធំធេងរបស់លោក ដែលបានរួមចំណែកជួយរំលែកការលំបាករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះមកប្រមូលទិញផ្លែមៀនពីប្រជាពលរដ្ឋនាពេលនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកឧកញ៉ាដែលមានងារជា «ឧកញ៉ាបេះដូងសាគរមនុស្សធម៌» រូបនេះ ក៏បានបង្ហាញនូវក្តីរីករាយក្នុងការជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋផងដែរ។ មានសេចក្តីរាយការណ៍ជាច្រើនបានឲ្យដឹងថា ផ្លែមៀនប៉ៃលិន (តាង៉ែន) របស់ប្រជាពលរដ្ឋស្ថិតនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវជាប់គាំងខ្វះទីផ្សារប្រមាណជាង ៥ម៉ឺនតោននៅក្នុងឆ្នាំ២០២១ នេះ ដោយសារតែអាជ្ញាធរប្រទេសថៃបានបិទការនាំចូល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីដើមខែសីហា កន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រើថវិកាផ្ទាល់ខ្លួនប្រមូលទិញផ្លែមៀនដែលអាចប្រមូលផលបានម្តងមកហើយទៀត ដើម្បីសម្រួលកុំឱ្យប្រជាពលរដ្ឋជាម្ចាស់ចម្ការមៀនខាតបង់ថវិកា ដែលបានវិនិយោគលើការដាំដុះនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចុះមកឈរជើងប្រមូលទិញផ្លែមៀននៅក្នុងខេត្តបាត់ដំបងអស់រយៈពេលជិត២០ថ្ងៃ។ ផ្លែមៀនដែលបានប្រមូលទិញក៏ត្រូវបានចាត់ចែងដឹកយកជូនមន្ត្រីរាជការនៅតាមក្រសួងស្ថាប័ន តាមខេត្ត ក៏ដូចជាកងកម្លាំង ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទងនឹងយុទ្ធនាការប្រមូលទិញផ្លែមៀនប៉ៃលិននេះដែរ អភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ បានឲ្យដឹងថា ការប្រមូលទិញរយៈពេលជិត ២០ថ្ងៃនោះ គឺប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋបានជិត ២ពាន់តោន។ ការប្រមូលទិញកាលពីជំហានទី១ មិនទាន់អស់នៅឡើយ និងមានការស្នើសុំពីប្រជាពលរដ្ឋម្ចាស់ចម្ការផងនោះ ទើបរូបលោកបានរាយការណ៍ និងគោរពស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជួយទិញផ្លែមៀនបន្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ ក្រោយទទួលបានការស្នើសុំនេះ…

Read More