ពុទ្ធោស្លុតចិត្ត!! ទើបតែឆាតលេងជាមួយគ្នាថ្ងៃមុនសោះ តែបែរជាឯងចាកចេញទៅ យ៉ាងស្ងៀមស្ងាត់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវតីខ្មែរមួយរូប មានឈ្មោះ ដារីកា បាន បា ត់ ប ង់ ជីវិតទាំងវ័យក្មេង នៅឯប្រទេសចិន បានបន្សល់ទុកនូវសេចក្ដីក្រៀមក្រំជាអនេក សម្រាប់ក្រុមគ្រួសារជាទីស្រឡាញ់ ​និងមិត្តភក្តិរបស់ខ្លួន ដោយពុំបានពោលពាក្យលា និងជួបមុខជាលើកចុ ង ក្រោ យ គួរឱ្យ ស្រ ណោះ ជាទីបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែរំជួ ល ចិត្តទៀតនោះ បើតាមការបង្ហោះបញ្ជាក់ពី គណនីមួយដែលមានឈ្មោះថា Kim Kim ត្រូវជាមិត្តជិតស្និទ្ធរបស់ ស ព ធ្លាប់រៀនជាមួយគ្នានៅវិទ្យាស្ថានតិចណូ បានបង្ហោះសាររំ លែ ក ទុ ក្ខ និង បានរៀបរាប់ឱ្យដឹងថា មុនពេលយុវតីវ័យក្មេងរូបនេះ បា ត់ ប ង់ ជី វិ ត គឺធ្លា ប់បានឆាតមកខ្លួន ចង់ខលនិយាយរឿងក្នុងចិត្តផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាសារដែលបង្ហោះដោយ គណនីឈ្មោះ Kim Kim ៖ « មិត្តអើយមិត្ត មិចក៏ទៅជាយ៉ាងនេះ ខ្ញុំមិនជឿទេ។ មិត្តថាចង់តេនិយាយជាមួយ មិនដឹងថាចង់និយាយរឿងក្នុងចិត្តអ្វីខ្លះទេ ខ្ញុំស្ដាយណាស់ ដែលមិនទាន់មានពេលតេទៅឯង។ ឯងថាឆ្នាំនេះមកខ្មែរ ចាំដើលេងមួយគ្នា មិចក៏ឯងមិនរក្សាសន្យាចឹង។ សូមទៅឱ្យបានសុខណា កុំឱ្យ អ ភ័ ព្វ ដូចជាតិនេះទៀត »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ បើតាមសារដែលគណនីខាងលើ បានឆ្លើយឆ្លងជាមួយមិត្តភក្តិរបស់ខ្លួន នៅមុនពេលស្លាប់ បានរៀបរាប់ពីការសួរសុខទុក្ខគ្នាទៅវិញទៅមក ដោយគណនីឈ្មោះ Kim Kim បានសួរទៅកាន់អ្នកស្លាប់ខាងលើថា សុខសប្បាយជាទេ ? ខណៈដែល ដារីកាបានឆ្លើយតបមកវិញថា ខ្លួនសុខជាធម្មតា តែមិនសូវល្អជាទេ ដោយសារតែនៅទីនោះមានបញ្ហាស្ត្រេសបន្តិចបន្តួច ថែមទាំងបានបញ្ជាក់ឱ្យដឹងទៀតថា ការស្ត្រេសនេះ គឺដោយសារតែការសិក្សារបស់ខ្លួន ដោយរៀន Software ច្រើនពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ចំពោះការស្លាប់របស់ដារីកា គឺពុំទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ តែបើតាមរយៈមិត្តរបស់នាងមួយរូបទៀត បានបញ្ជាក់ក្នុងខំមិន នៃផុសរ​បស់ខ្លួនឱ្យបានដឹងថា គេពុំទាន់ដឹងច្បាស់លាស់ពីមូលហេតុនៃការ ស្លា.ប់ រ បស់ រីកា នោះទេ តែគេបានដឹងពីខាងសិស្សច្បងរបស់ខ្លួនថា កន្លងមកនាងធ្លាប់មានជំងឺ Depression ផងដែរ៕

Related posts

Leave a Comment