មនុស្សល្អទៅដល់ណាគេស្រលាញ់ច្រើន!! ដូនចាស់អង្គុយរាបផ្ទាល់ដី គួរឱ្យអាណិត អភិបាលខេត្តកំពតថ្មីជូនលុយ ហើយផ្ដាំផ្ញើយ៉ាងកក់ក្ដៅបែបនេះថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ នេះ អភិបាលខេត្តកំពតថ្មី ឯកឧត្តម ម៉ៅ ធនិន និង ក្រុមការងារបានធ្វើដំណើរចុះត្រួតពិនិត្យ និង សាកសួរសុខទុក្ខ បងប្អូនអាជីវករ និង ប្រជាពលរដ្ឋ នៅក្នុងផ្សារសាមគ្គី ស្ថិតក្នុងទីរួមខេត្តកំពត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងការធ្វើដំណើរចុះសួរសុខទុក្ខនោះ ឯកឧត្តម បានដើរទៅជួបនឹងដូនចាស់មួយរូប អង្គុយយ៉ាងកម្សត់រាបផ្ទាល់នឹងដី ទំនងជាអង្គុយលក់អ្វីមួយនៅក្នុងផ្សារ។ ក្រោយឃើញបែបនេះ អភិបាលខេត្តគំរូ បានផ្ដល់ជាថវិកាមួយចំនួនជូនលោកយាយ ព្រមទាំងបានពោលពាក្យផ្ដាំផ្ញើលោកយាយថា ៖

«លោកយាយអញ្ជើញទៅផ្ទះទៅណា! ខ្ញុំជូនថវិកាទៅច្រើន សូមលោកយាយអញ្ជើញទៅផ្ទះ ឈប់អង្គុយណា! ហើយចាំលោកយាយអញ្ជើញទៅសាលាខេត្តកត់ឈ្មោះ ខ្ញុំជួយចិញ្ចឹមលោកយាយណា!» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈឃ្លាប្រកបដោយទំនួលខុសត្រូវមួយនេះ បានធ្វើឱ្យដូនចាស់ផ្ទាល់ ហាក់មានអារម្មណ៍រំភើប នូវការជួយទំនុកបម្រុងដ៏កក់ក្ដៅមួយនេះ ខណៈមហាជនជាច្រើន បាននាំគ្នាស្ញើចសរសើរមិនដាច់ពីមាត់ នូវការយកចិត្តទុកដាក់ខ្ពង់ខ្ពស់ របស់លោកអភិបាល ស័ក្តិសមជាអភិបាលខេត្តគំរូ ដែលប្រជាជនគ្រប់រូបនាំគ្នាគោរពស្រឡាញ់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូនៅខាងក្រោម ៖

Related posts

Leave a Comment