បុណ្យវាសនាខ្ពស់មែន!! សិល្បការិនី ៤ រូបបានក្លាយជា«ជំទាវធំ» ក្រោយមានភ័ព្វវាសនារៀបការស្វាមីជាអភិជន និងមន្រ្តីធំៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានតារា និង អតីតតារាស្រីមិនប៉ុន្មាននាក់ទេ ដែលមានភ័ព្វវាសនាខ្ពស់ក្លាយជាជំទាវ ដោយពេលនេះពួកគេកំពុងរស់នៅយ៉ាងខុសស្រួល និង មានសេចក្ដីសុខជាមួយគំនរទ្រព្យ និង សម្ភារគ្រប់សព្វបែបយ៉ាង ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញពីអតីតសិល្បការិនី ៤ នាក់ ដែលពេលនេះបានក្លាយជាជំទាវទាំងវ័យក្មេង និង កំពុងរួមគ្នាកាន់ជំនួញពេញដៃជាស្វាមី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១- លោកជំទាវ ស្រីតូច ចំណាន

នរណាៗក៏ដឹងដែរថា ម៉ៅ ចំណាន ដែលមានឈ្មោះហៅក្រៅ ស្រីតូច ចំណាន គឺជាអ្នកក្នុងសិល្បៈមួយរូបក្នុងអតីតកាលដ៏មានឈ្មោះបោះសំឡេង ដោយពេលនេះនាងបានក្លាយជាជំទាវបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ពេញច្បាប់ជាមួយអ្នកឧកញ៉ា គិត ម៉េង ដែលគេស្គាល់ថាជាសេដ្ឋីស្រុកខ្មែរ និង ជាប្រធានក្រុមហ៊ុន Royal Group ហើយមកដល់ពេលនេះដែរ លោកជំទាវទទួលបានកូន ៤ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២- អ្នកនាង ពេជ្រ ច័ន្ទបូរមី

បើងាកមកមើលអ្នកនាង ពេជ្រ ច័ន្ទបរមី ក៏ធ្លាប់ជាសិល្បការិនីល្បីឈ្មោះម្នាក់ដែរ ហើយបច្ចុប្បន្នបានទទួលងារជាជំទាវ ក្រោយក្លាយជាភរិយារបស់ឧត្តមសេនីយ៍ កែវ វ៉ាន់ថន ជាអ្នកនាំពាក្យអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ។ ជាមួយនឹងការរស់នៅលើគំនរទ្រព្យស្ដុកស្ដម្ភនោះ អតីតសិល្បការិនីរូបនេះ ទទួលបានចំណងដៃកូន ២ នាក់ផងដែរជាមួយឧត្តមសេនីយ៍ខាងលើ ។

៣- អ្នកនាង ផាន់ ម៉ូនីកា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនខុសគ្នាប៉ុន្មាននោះ អ្នកនាង ផាន់ ម៉ូនីកា ដែលជាអតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ក៏ទើបតែបានក្លាយជាងជំទាវផងដែរ ក្រោយពីស្វាមីរបស់ខ្លួន ដែលគេស្គាល់ឈ្មោះ លោក គង់ សុខម៉េង បានឡើងតួនាទីជាជំនួយការផ្ទាល់សម្ដេចក្រឡាហោម ស ខេង កាលពីពេលកន្លងមកនេះ ។ បច្ចុប្បន្នអតីតតារាចម្រៀងរូបនេះ មានកូន ២ នាក់ និង មានមុខជំនួញជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤- អ្នកនាង ហង្ស ម៉ារីណា

បើនិយាយដល់អ្នកនាង ហង្ស ម៉ារីណា បងស្រីរបស់ ហង្ស ម៉ារីនី អ្នកនាងក៏ជាអ្នកសិល្បៈមួយផងដែរ ពេលនេះក៏បានក្លាយជាជំទាវម្នាក់បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍នឹងឯកឧត្តម ហេង សុខគង់ ដែលជារដ្ឋលេខាធិកាក្រសួងឧស្សាហកម្ម និងសិប្បកម្ម ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment