ពុទ្ធោ អាណិតខ្លោ ចចិត្ត!! ក្រោយជាសះស្បើយពីកូវីដ-១៩ យាយ ណាង ស្រាប់តែវង្វេងស្មារតី មិនអាចនិយាយបាន…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ វីរសិល្បករជើងចាស់ខ្មែរលោកយាយ ណយ សំណាង ដែលមហាជនទូទៅហៅថា យាយ ណាង បានឆ្លងជំងឺកូវីដ-១៩ ហើយក៏ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យមួយរយៈនោះ ឥឡូវសិល្បកររូបនេះបានជាសះស្បើយហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការជាសះស្បើយ ពិតជាធ្វើឱ្យមហាជនមានសេចក្ដីរីករាយយ៉ាងខ្លាំង តែក្នុងនោះមហាជនក៏កើតក្ដីអាណិតខ្លាំងដែរទៅកាន់សិល្បកររូបនេះ ដោយហេតុថា ទោះបីបានជាពីជំងឺកូវីដ-១៩ ពិតមែន តែលោកយាយ ណាង ហាក់បីជាបាត់បង់ការចងចាំ វង្វេងស្មារតី ពុំអាចនិយាយអ្វីបានឡើយ សូម្បីតែអ្នកស្និទ្ធស្នាលស្គាល់ពីមុនក៏លែងស្គាល់ ដែលធ្វើឱ្យកូនចៅលោកយាយព្រួយបារម្ភយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើតាមការបញ្ជាក់ពីកូនប្រុសលោកយាយ បានឱ្យដឹងថា មូលហេតុដែលលោកយាយវង្វេងស្មាតីបែបនេះ ក៏ព្រោះតែកាលដែលលោកយាយឆ្លងជំងឺកូវីដ-១៩ លោកហាក់ជាតក់ស្លុតខ្លាំង ទើបធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ហើយក៏បណ្ដាលឱ្យលោកយាយកើតអាការវង្វេងស្មារតីដូចនេះទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ បើងាកទៅមើលមហាជនអ្នកគាំទ្រឯណោះវិញ ម្នាក់ៗ ហាក់មានក្ដីរំជួលចិត្តគ្រប់គ្នា ព្រោះថាគិតក្រោយពីបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយសុខភាពលោកយាយនឹងប្រសើរឡើង តែមិននឹកស្មានថាលោកយាយត្រូវកើតអាការវង្វេងបែបនេះទៀតសោះ៕

Related posts

Leave a Comment