សម្ដេចបញ្ជាក់ អ្នកមកពីខេត្តណាក៏ដោយ អាចមកចាក់វ៉ាក់សាំង Pfizer នៅភ្នំពេញបានដូចគ្នា ឱ្យតែចង់ចាក់

នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ឱ្យបានដឹងថា សម្ដេចបានចេញបទបញ្ជាហើយ វ៉ាក់សាំង Pfizer មានស្តង់ដាររក្សាគុណភាព ៨០ អង្សាក្រោមសូន្យ យកចេញទៅក្រៅពុំរួច អ៊ីចឹងមានតែប្រមូលផ្ដុំចាក់នៅទីក្រុងភ្នំពេញតែម្ដង។ សម្ដេចបានមានប្រសាសន៍បែបនេះ តាមរយៈការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះសម្ដេច បានគូសបញ្ជាក់បន្ថែម ជូនមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថា ៖ «លោកជំទាវ ឱ វណ្ណឌីន ប្រកាសទៅ អ្នកនៅភ្នំពេញ អ្នកណាចង់ចាក់ Pfizer ចាក់ទៅ ព្រោះអាហ្នឹងតិចទៀតតែមិនស្រួល ដឹកចេញទៅខេត្តអត់មានប្រព័ន្ធ ៨០ អង្សាក្រោមសូន្យវាអាចនឹងខូច។ អ៊ីចឹងទេ អ្នកនៅតាមខេត្តនានា បើចង់ចាក់ អូខេ ទៅចាក់នៅភ្នំពេញទៅ»។ ទន្ទឹមនឹងនោះ សម្ដេចបានបញ្ជាក់ជូនបន្ថែមទៀតថា ៖ «ខ្មែរដូចតែគ្នាទេ កុំឆ្ងល់ពេក បើគេសុខចិត្តជិះពីបាត់ដំបង ទៅចាក់ដល់ភ្នំពេញចាក់ឱ្យទៅ កុំខ្វល់ពេក ព្រោះខ្មែរដូចតែគ្នា គង់តែចាក់ដូចតែគ្នាទេ ចាក់ Pfizer ហ្នឹង ឱ្យអស់ទៅ»។

Read More

ក្តៅៗ! មុននេះបន្តិច មានជនមិន​ស្គាល់​មុខ​ ចាប់​ក្មេង​ប្រុស​ អាយុ ៣ ឆ្នាំ​ (មានវីដេអូ)

រាជធានីភ្នំពេញ៖ យោងតាមហ្វេសប៊ុក​ មួយឈ្មោះ Oun Jupi បានបង្ហោះឱ្យដឹងថា មានករណីជនមិនស្គាល់មុខ ចាប់ក្មេងប្រុសម្នាក់ ដែលកំពុងអង្គុយលេងតាមដងផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។ យោងតាមប្រភពដដែលបានបន្តថា បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះត្រូវជាក្មួយប្រុស Oun Jupi ឈ្មោះ មករា គុណា អាយុ ៣ ឆ្នាំ ត្រូវជនមិនស្គាល់មុខ ចាប់យកទៅបាត់ នៅម៉ោង ១១ ព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នៅទីតាំង ភូមិក្រុងថ្មីសង្កាត់ គោកឃ្លាង រាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់ប្រភពដដែល មនុស្សដែលមកចាប់ក្មួយប្រុសរបស់ខ្លួន ជាមនុស្ស​មិនស្គាល់មុខ ដែលអ្នកភូមិប្រាប់ថា មិនដែលជួប និងស្គាល់នោះទេ ហើយទើបឃើញ​លើកដំបូង ពេល​មើល​ឃើញការមេរ៉ាសុវត្ថិភាព។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកដដែល ក៏បានសុំអំពាវនាវដល់សាធារណជន និងសមត្ថកិច្ចជួយស្វែងរកក្មួយប្រុសរបស់នាងផង៕

Read More

ចិន ធ្វើតេស្តទ្រង់ទ្រាយធំលើ ប្រជាជន ១៤លាននាក់ ក្នុងក្រុង Tianjin ក្រោយផ្ទុះវីរុសអូមីក្រុង

ចិន៖ ទីក្រុង Tianjin ដែលជាទីក្រុងកំពង់ផែធំមួយរបស់ចិន នៅជិតរដ្ឋធានីប៉េកាំង បានចាប់ផ្តើមការធ្វើតេក្នុងលក្ខណៈទ្រង់ទ្រាយធំ លើប្រជាជនរបស់ខ្លួនចំនួន​១៤ លាននាក់ បន្ទាប់ពី កុមារ និងមនុស្សពេញវ័យចំនួន ២០ នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ ក្នុងនោះ យ៉ាងហោចណាស់ រកឃើញវិជ្ជមានពីរករណីជាមួយនឹងមេរោគបំប្លែងថ្មីអូមីក្រុង។ អ្នកឆ្លងទាំងនោះរួមមានសិស្ស ១៥ នាក់ដែលមានអាយុចន្លោះពី ៨ ទៅ ១៣ ឆ្នាំ បុគ្គលិកសាលារៀន និងឪពុកម្តាយ ៤នាក់។ ការ​ធ្វើ​តេស្ត​ ទូទាំង​ទីក្រុង​ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ត្រូវ​បញ្ចប់​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ។ករណីពីរដំបូងដែលត្រូវបានបញ្ជាក់នៅទីក្រុងធានជីនគឺក្មេងស្រីអាយុ ១០ ឆ្នាំនិងស្ត្រីអាយុ ២៩ ឆ្នាំ ធ្វើការនៅមជ្ឈមណ្ឌលក្រោយសាលា។ អ្នកទាំងពីរ បានឆ្លងមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង។ នៅក្នុងការធ្វើតេស្តជាបន្តបន្ទាប់ មនុស្ស ១៨ នាក់ផ្សេងទៀត បានធ្វើតេស្តវិជ្ជមាន ហើយមនុស្ស ៧៦៧ នាក់ បានធ្វើតេស្តអវិជ្ជមាន គិតត្រឹមយប់ថ្ងៃសៅរ៍។ ទន្ទឹមនេះ ប្រជាជនចិនក្នុងតំបន់ ត្រូវបានអាជ្ញាធរ ណែនាំឱ្យស្នាក់នៅផ្ទះ ដើម្បីមានសម្រាប់ការពិនិត្យអាស៊ីតនុយក្លេអ៊ីកកម្រិតសហគមន៍។ គួររំលឹកផងដែរថា ប្រទេស​ចិន​បាន​បង្កើន​យុទ្ធសាស្ត្រ​ Zero Covid ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា ​ដែល​នឹង​បើក​នៅ​ថ្ងៃ​ទី​ ៤ ខែ​កុម្ភៈ ​ក្នុង​ទីក្រុង​ប៉េកាំង។ រដ្ឋធានីរបស់ប្រទេសចិនគឺ ១៥០ គីឡូម៉ែត្រ (៩០ ម៉ាយ) ភាគពាយព្យនៃទីក្រុងTianjin ហើយត្រូវបានតភ្ជាប់ដោយផ្លូវដែកល្បឿនលឿនដែលចំណាយពេលតិចជាងមួយម៉ោង។ មនុស្សរាប់លាននាក់ កំពុងត្រូវបានបង្ខាំងនៅក្នុងផ្ទះ នៅក្នុងទីក្រុង Xi’an និង Yuzhou ដែលជាទីក្រុងពីរផ្សេងទៀតដែលនៅឆ្ងាយពីគ្នា ប៉ុន្តែមានការផ្ទុះឡើងធំជាងគេ។ ទីក្រុង Zhengzhou ដែលជារាជធានីខេត្តចម្ងាយ ៧០ គីឡូម៉ែត្រ (៤០ ម៉ាយ) ភាគខាងជើងនៃទីក្រុង Yuzhou ក៏កំពុងធ្វើតេស្តរកមេរោគកូវីដ១៩ លក្ខណៈទ្រង់ទ្រាយធំ ហើយ​ សាលារៀនត្រូវបានបិទ ចាប់ពីថ្ងៃច័ន្ទមក៕

Read More

ទេព បូព្រឹក្ស លើកចំៗថា ងួន ចាន់ដេវីដ ជាម្ចាស់កម្មពារបេះដូង ស្រាប់តែ សុភ័ក្ត្រ កុសាម៉ា ទ្រាំអត់បាន ខមមិនផាំងបែបនេះ

ដូចមហាជនបានជ្រាបមកហើយដែរ បើគិតមកដល់ពេលនេះរយៈពេលជាង ៥ ឆ្នាំហើយ ដែលតារាចម្រៀងវ័យក្មេង ២ រូប គឺ​កញ្ញា ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីដ បានចាប់ដៃគ្នាប្តូរនាមពីមិត្តរួមអាជីព ក្លាយទៅជាគូស្នេហ៍នឹងគ្នា។ ក្នុងនោះ តារាប្រុសស្រីវ័យក្មេង ២ រូបនេះ មិនត្រឹមតែធ្វើឱ្យមហាជន និង អ្នកគាំទ្រ ច្រណែននឹងជីវិតគូរបស់ពួកគេនោះទេ គឺសូម្បីតែមិត្តភក្តិទាំងក្នុង និង ក្រៅរង្វង់សិល្បៈជាច្រើន ក៏ប្រាថ្នាចង់បានជីវិតគូដូចអ្នកទាំង ២ ដែរ។ ដោយឡែក ក្រឡេកទៅមើលមិត្តស្និទ្ធស្នាលរបស់កញ្ញា ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីដ គឺពិធីការិនីសម្តីបាន សុភ័ក្ត្រ កុសាម៉ា ឯនោះវិញ ក៏ហាក់មិនដែលចោលក្រសែភ្នែកពីគូស្នេហ៍តារាចម្រៀង ២ រូបនេះដែរ ដោយជារឿយៗ កញ្ញា​ សុភ័ក្ត្រ កុសាម៉ា តែសរសើរពីជីវិតគូរបស់មិត្ត ហើយពេលខ្លះទៀតក៏មានអារម្មណ៍ច្រណែនតិចៗដែរ ក៏ព្រោះតែកញ្ញានៅ single នៅឡើយ ដែលជាហេតុពេលខ្លះកញ្ញា តែលើកពាក្យលេងសើចមកចំអន់មិត្តមួយគូនេះ។ ជាក់ស្តែង កាលពីថ្ងៃ ០៩ ខែមករា ឆ្នាំ ២០២២ នេះ កញ្ញា ទេព បូព្រឹក្ស បានចែករំលែករូបភាពរបស់មិត្តប្រុស គឺលោក ងួន ចាន់ដេវីដ ព្រមទាំងអមនូវសារមួយឃ្លាថា​ ៖ «ម្ចាស់កម្មពារខ្ញុំ Is you G-Davith»។ ក្រោយពេលបង្ហោះដូច្នេះ ស្រាប់តែ កញ្ញា សុភ័ក្ត្រ កុសាម៉ា ចូលទៅខមថា ៖ «ចង់មានម្ចាស់កម្មពារដូចគេដែរ តែឯងមានតែម្ចាស់បំណុល» ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្ទង់ K ចូលទៅ React សើចលើខមមិននោះ៕

Read More

ថ្ងៃខួបស្នេហ៍ ១៤ ឆ្នាំ គង់ ចាន់ស្រីមុំ ទឹកភ្នែករហាម ពេលរំឭកអតីតកាល ស្វាមីធ្លាប់មានស្រីក្បត់ចិត្ត…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្មេចបើកៗរយៈប្រមាណជិត ៦ ឆ្នាំហើយ ដែលពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ ចាន់ស្រីមុំ និង អតីត Freshie Boy លោក គឹម សីហា បានដឹកដៃគ្នាចូលរោងការបញ្ចប់ងារជាសង្សារកាលពីអំឡុងខែមីនា ឆ្នាំ ២០១៦។ ក្នុងនោះដែរ មហាជនអ្នកគាំទ្រក៏បានដឹងថា មុនសម្រេចចិត្តដឹកដៃគ្នាសាងចំណង ៥ ប្រការ អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានស្ពាយឈ្មោះជាសង្សារ ៨ ឆ្នាំហើយដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ កៀកក្នុងឱកាសខួបគម្រប់អាពាហ៍ពិពាហ៍រយៈពេល ៦ ឆ្នាំ និង គម្របស្នេហ៍ ១៤ ឆ្នាំ​ លោក គឹម សីហា បានរៀបចំកម្មវិធី Surprise អ្នកនាង គង់ ស្រីមុំ ពោរពេញដោយភាពផ្អែមល្ហែមយ៉ាងរ៉ូមែនទិកនៅឯ Sky Bar ល្បីឈ្មោះមួយកន្លែង និង រៀបចំកម្មវិធីយ៉ាងពិសេសដល់ភរិយា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការរៀបចំ បង្កើនអនុស្សាវរីយ៍ក្នុងនាមជាស្វាមីភរិយា ពោរពេញដោយស្នាមញញឹម និង សុភមង្គល អ្នកនាង គង់ ចាន់ស្រីមុំ ក៏ហូរទឹកភ្នែករហាម ក្រោយពីរំឭកនូវរឿងរ៉ាវកាលពីក្នុងនាមជាសង្សារ ដោយកាលនោះ អ្នកនាង គង់ ចាន់ស្រីមុំ រៀបរាប់ថា លោក គឹម សីហា ធ្លាប់មានអ្នកផ្សេង ហើយសម្រេចចិត្តបែកគ្នាជាមួយអ្នកនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបរាប់ថា កាលពេលលោក គឹម សីហា មានអ្នកផ្សេងអ្នកនាង បាននិយាយទៅកាន់សង្សារថា «បងឯងកុំយកគេបានអត់?» ហើយពេលនោះ អ្នកនាង…

Read More

មិនសរសើរមិនបាន!! ទោះបីបែកគ្នាក៏ពិតមែនតែ ស៊ឹម សូលិកា នាំគ្រួសារទៅអបអរថ្ងៃខួបអាពាហ៍អាពិពាហ៍អតីតស្វាមី ពេញដោយស្នាមញញឹម…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយរយៈធំចុងក្រោយនេះ មហាជនអ្នកគាំទ្របានជ្រាបហើយពីគ្រួសាររបស់ អ្នកនាង ស៊ឹម សូលិកា និងអតីតស្វាមី បើទោះបីជាធ្លាប់មានបញ្ហាបែកបាក់គ្នាពិតមែន ប៉ុន្តែសង្កេតឃើញថា ពួកគេ ក៏នៅបន្តការរាប់អានគ្នាយ៉ាងជិតស្និទ ខណៈពេលបានជួបនឹងគូជីវិតថ្មី និងសាងគ្រួសារយ៉ាងមានសុភមង្គលរៀងៗខ្លួននោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងកាលពីថ្មីៗនេះ មហាជនកាន់តែចាប់អារម្មណ៍ទៀត ក្រោយពីឃើញ លើបណ្ដាញសង្គមរបស់ អ្នកនាង ស៊ឹម សូលិកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលអ្នកនាង បាននាំគ្រួសារ​ទៅចូលរួមកម្មវិធីគម្រប់ខួបអាពាហ៍ពិពាហ៍របស់អតីតស្វាមី យ៉ាងរីករាយ និងមានក្ដីសុខ ក្រោមទិដ្ឋភាពមួយពេញដោយស្នាមញញឹមគ្រប់គ្នា ដែលបង្ហាញ​ពីការស្រឡាញ់រាប់អានរវាង​គ្រួសារ​អ្នក​នាង និង គ្រួសាររបស់អតីតស្វាមីផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពទាំងនេះ ក៏កំពុងតែទទួលបានការសរសើរពីសំណាក់មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនអំពីទឹកចិត្តរបស់ អ្នកនាង ស៊ឹម សូលិកា និង អតីតស្វាមី ព្រមទាំងគ្រួសារទាំងសង​ខាង ​​ដែលនៅតែបន្ត​រាប់អានគ្នា​យ៉ាងស្និទ្ធស្នាល​ខ្លាំងបែបនេះ៕​

Read More

មិនធម្មតាទេ!! ម្នាក់ៗ កាត់រកឪពុកហ្មង កូនៗ ខាន់ ជេមស៍ ទាំងបួន ច្រៀងក៏ចេះ រាំក៏ចំណាប់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា គ្រួសារតារាច​ម្រៀងប្រុស ខាន់ ជេមស៍ កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីមហាជន មិនថាលើការរកស៊ី និងការងារសិល្បៈនោះទេ រូបលោក ហាក់ក្តោបបានភាពជោគជ័យ ទន្ទឹមគ្នាតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេស​ បើក្រឡេកទៅមើលពីកូនៗវិញ តារាចម្រៀងជើងចាស់រូបនេះ មានកូនប្រុសស្រី៤នាក់ ចំណែកកូនស្រីច្បងវិញ កម្ពស់ខ្ពស់ជាងឪពុកទៀតផង ប្រសិនបើក្រឡេកទៅមើលពាក្យចាស់ ពោលថា «ដូងមួយធ្លាយមានតក់មាននាល» សម្តៅកូនប្រុសស្រី មិនអង្គុយតែល្អទាំងអស់នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ទុយទៅវិញ មើលកូនប្រុសស្រីទាំងបួន របស់តារាចម្រៀងរូបនេះវិញ មិនត្រឹមតែម្នាក់ៗចេះច្រៀង ចេះលេងឧបករណ៍ភ្លេងនោះទេ ម្នាក់ៗ ថែមទាំងមានដុងរាំតាំងពីនៅក្មេងៗ រាំយ៉ាងស្វាហាប់ មហាជនឃើញហើយ នរណាក៏សរសើរ កូនៗល្អទាំង៤នាក់តែម្តង បណ្តាអ្នកគាំទ្រ សរសើរកូនៗ រាំគួរឲ្យទាក់ទាញ និងត្រូវចង្វាក់បានយ៉ាងល្អ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

ប្អូនស្រីពៅសំណព្វចិត្តបងអើយ ប្អូនស្អាតណាស់ ហេតុអ្វីទៅចោលបងលឿនម្ល៉េះ សូមជាតិក្រោយបងសុំធ្វេីជា…

ពិតណាស់បងប្អូនគេបងប្អូនយើង អារម្មណ៏នៃការបាត់បង់សមាជិកគ្រួសារគឺឈឺចាប់ណាស់ ព្រោះការបែកនេះគឺគ្មានថ្ងៃវិលវិញឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាស្រ័យហេតុនេះ សូម​ចូល​រួម​រំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត​ ជូនចំពោះក្រុមគ្រួសារនៃ​ ស​ ព នារីម្នាក់​ ដែលរូបនាងបានទទួលមរណភាពនៅ​ថ្ងៃ​ទី​៩ ខែ​មករា​​ ឆ្នាំ​២០២២​​ នេះ​ ដោយ​សារ​តែ​ជំងឺ​បេះដូង​។ ដំណឹង​នេះ​ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទាំងមូលមាន​ក្តី​រន្ធត់​ចិត្ត​ជា​ខ្លាំង​ស្ទើរ​​ទទួល​យក​ពុំ​បាន មិនគួរណា​បាត់បង់​សមាជិក​គ្រួសារ​ទាំង​វ័យ​ក្មេង​​បែប​នេះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាង​ណាមិញ​ ប្រភព​ពី​សាច់ញាតិ​ដែលមាន​​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Nieng Sokna II បាន​បង្ហោះ​សារ​រៀបរាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ជាខ្លាំង​​ថា៖ «ប្អូនស្រីពៅក្នុងគ្រួសារ​ សំណព្វចិត្តបង​ ប្អូនទៅចោលបងហេីយ​ ប្អូនពិតជាលឿនណាស់​ បងមេីលមិនទាន់អស់ទេ​ នៀង​ ចាន់ធី​ សូមជាតិក្រោយយេីងធ្វេីជាបងប្អូននឹងគ្នាទៀត​ជំងឺបេះដូង​ ឆក់យកជីវិតប្អូនខ្ញុំ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹម​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​នេះ​ មាន​ប្រិយមិត្ត​ រួមនិង​មហាជន​​ជាច្រើន​បានសម្តែង​នូវ​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​។ ក្រុម​ការងារ​យើង​ខ្ញុំ​ក៏សូម​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​ ស​ ព​ និង​សូម​លេីកដៃ​ប្រណំបួងសួង​ជូន​វិញ្ញាណក្ខន្ធ​ប្អូនស្រី​ឆាប់បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

កំសត់!! នឹករឭដល់បងប្រុសពេក នាង គន្ធា ពោលពាក្យប៉ុន្មានឃ្លាយ៉ាងរំជួលចិត្ត«ពេលត្រឡប់មកវិញតែម្នាក់ឯង គ្មានវត្តមានបងប្រុសនៅក្បែរខ្លួនដូចមុន…

ហ្វេសប៊ុក៖ បើគិតមកដល់ពេលនេះ គឺមានរយៈពេលប្រមាណជាងកន្លងះខែមកហើយ ដែលតារាចម្រៀងស្រីវ័យក្មេង នាង គន្ធា បានបាត់បង់បងប្រុសជាទីស្រលាញ់របស់ខ្លួន គឺលោក នាង ប្រាក់សុគន្ធ ដែលទទួលមរណភាព ដោយសារគ្រោះថ្នាក់តែមួយប៉ប្រិចភ្នែក កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ ដែលបានបន្សល់នូវទុក្ដដ៏ក្រៀមក្រំបំផុតសម្រាប់គ្រួសារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាការចាកចេញគ្មានថ្ងៃវិលទ្រឡប់របស់បងប្រុស តារាចម្រៀងស្រីរូបនេះ មានរយៈពេលជាច្រើនថ្ងៃកន្លទៅនេះហើយក៏ពិតមែន ប៉ុន្តែនៅតែធ្វើឲ្យមហាជន ក៏ដូចជាសិល្បករ សិល្បការិនីជាច្រើន មានការសោកស្តាយ និងមានក្តីអាឡោះអាល័យជាពន់ពេក ពិសេសនោះ គឺ នាង គន្ធា ដែលជាប្អូនស្រី ពិតជាមានសេចក្តីទុក្ខសោក និងសែនស្រណោះស្រណោកជាខ្លាំងចំពោះបងប្រុស ដែលជារឿយៗតែងតែបង្ហោះសាររំជួលចិត្ត បង្ហាញពីចិត្តនឹងរឭដល់បងប្រុសថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រោយពីបងប្រុសបានលាកចាកលោក និងបានធ្វើការកាន់ទុក្ខមួយរយៈពេល នៅឯស្រុកកំណើត ពេលនេះ នាង គន្ធា ក៏បានវិលត្រឡប់មកភ្នំពេញវិញហើយ ដើម្បីបន្តធ្វើការងារក្នុងវិស័យសិល្បៈ ចម្រៀងរបស់នាងវិញ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់នាង មានការរំជួលចិត្តយ៉ាងខ្លាំង គឺក្រោយពីនាងបានបង្ហោះសារមួយឃ្លានេះ បង្ហាញពីអារម្មណ៍ឯកានៃការវិលត្រឡប់មកវិញលើកនេះ លែងមានបងប្រុសនៅក្បែរនាងទៀតហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងសារនោះ នាង គន្ធា បានសរសេររយ៉ាងរំជួលចិត្ត បែបនេះថា៖ “ត្រឡប់មកលើកនេះទោះបីម្នាក់ឯងគ្មានបង តែខ្ញុំនៅតែគិតថាបងនៅតែនៅពីក្រោយខ្ញុំជានិច្ច I miss you so much dear brother” ។

Read More

ប្រពៃណាស់!! ពេលតាចេក ជួបគ្រោះថ្នាក់ ទូច ស្រីល័ក្ខ ជាអ្នកសិល្បៈមិននៅស្ងៀមឡើយ បានធ្វើរឿងគួរឲ្យសរសើរ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅរសៀលថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២២ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងតែកាន់តែមានការអាណិតអាសូរខ្លាំងឡើងចំពោះតារាកំប្លែងវ័យចំណាស់ លោកតា ចេក ដែលកំពុងជួ ប រឿ ង លំ បា កជាបន្តបន្ទាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយថ្មីៗនេះ តាចេក ជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉កម៉ូតូបណ្ដាលឱ្យមានរបួសបែកក្បាល ចំណែកចៅៗក៏មានរបួសដែរ។ នេះបើការតាមជូនដំណឹងពីតារាកំប្លែង នាយធុង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្លាមៗនោះ គេក៏បានឃើញមានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការអាណិតអាសូរ និង បន្តជួយដល់ តាចេក ជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានតារាចម្រៀង ទូច ស្រីល័ក្ខ ដូចគ្នា។ ក្នុងនោះហាក់មិនមើលនឹងភ្នែក អ្នកនាង ទូច ស្រីល័ក្ខ ក៏បានប្រកាសជូនប្រាក់ចំនួន ៥០ ដុល្លារ ជូនដល់ តាចេក ព្រមទាំងចង់ជួប តាចេក ផ្ទាល់ ដើម្បីធ្វើការ Live ស្វែងរកថវិកាជូនលោកតាទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ថា ៖ «ហ៊ឺ សិល្បៈខ្ញុំអើយ! ខ្ញុំមានអាម្មរណ៍ពិបាកក្នុងចិត្តណាស់ ដោយឃើញលោកពូក្នុងស្ថានភាពបែបនេះ។ ក្នុងនាមក្មួយ ជាសិល្បការិនីមួយរូប ក្មួយចូលរួមចំណែកជូនលោកពូ ៥០$ ហើយក្មួយពិតជាចង់ជួបលោកពូដោយផ្ទាល់ ដើម្បី live រកថវិកាខ្លះជួយសម្រួលជីវភាពពូ មិនបាច់តាម ABA ទេ គឺ live បានប៉ុន្មានជូនគាត់ប៉ុណ្ណឹង ចំនួនបងប្អូនជួយគាត់បានទទួលដោយមិនបាច់ចូលកុងរបស់បុគ្គលណាម្នាក់។ ពូឃើញហើយ តេមកក្មួយ។ ស៊ែរឱ្យលោកពូឃើញផង»៕

Read More