សម្ដេចបញ្ជាក់ អ្នកមកពីខេត្តណាក៏ដោយ អាចមកចាក់វ៉ាក់សាំង Pfizer នៅភ្នំពេញបានដូចគ្នា ឱ្យតែចង់ចាក់

នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ឱ្យបានដឹងថា សម្ដេចបានចេញបទបញ្ជាហើយ វ៉ាក់សាំង Pfizer មានស្តង់ដាររក្សាគុណភាព ៨០ អង្សាក្រោមសូន្យ យកចេញទៅក្រៅពុំរួច អ៊ីចឹងមានតែប្រមូលផ្ដុំចាក់នៅទីក្រុងភ្នំពេញតែម្ដង។ សម្ដេចបានមានប្រសាសន៍បែបនេះ តាមរយៈការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះសម្ដេច បានគូសបញ្ជាក់បន្ថែម ជូនមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថា ៖ «លោកជំទាវ ឱ វណ្ណឌីន ប្រកាសទៅ អ្នកនៅភ្នំពេញ អ្នកណាចង់ចាក់ Pfizer ចាក់ទៅ ព្រោះអាហ្នឹងតិចទៀតតែមិនស្រួល ដឹកចេញទៅខេត្តអត់មានប្រព័ន្ធ ៨០ អង្សាក្រោមសូន្យវាអាចនឹងខូច។ អ៊ីចឹងទេ អ្នកនៅតាមខេត្តនានា បើចង់ចាក់ អូខេ ទៅចាក់នៅភ្នំពេញទៅ»។ ទន្ទឹមនឹងនោះ សម្ដេចបានបញ្ជាក់ជូនបន្ថែមទៀតថា ៖ «ខ្មែរដូចតែគ្នាទេ កុំឆ្ងល់ពេក បើគេសុខចិត្តជិះពីបាត់ដំបង ទៅចាក់ដល់ភ្នំពេញចាក់ឱ្យទៅ កុំខ្វល់ពេក ព្រោះខ្មែរដូចតែគ្នា គង់តែចាក់ដូចតែគ្នាទេ ចាក់ Pfizer ហ្នឹង ឱ្យអស់ទៅ»។

Read More

ចិន ធ្វើតេស្តទ្រង់ទ្រាយធំលើ ប្រជាជន ១៤លាននាក់ ក្នុងក្រុង Tianjin ក្រោយផ្ទុះវីរុសអូមីក្រុង

ចិន៖ ទីក្រុង Tianjin ដែលជាទីក្រុងកំពង់ផែធំមួយរបស់ចិន នៅជិតរដ្ឋធានីប៉េកាំង បានចាប់ផ្តើមការធ្វើតេក្នុងលក្ខណៈទ្រង់ទ្រាយធំ លើប្រជាជនរបស់ខ្លួនចំនួន​១៤ លាននាក់ បន្ទាប់ពី កុមារ និងមនុស្សពេញវ័យចំនួន ២០ នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ ក្នុងនោះ យ៉ាងហោចណាស់ រកឃើញវិជ្ជមានពីរករណីជាមួយនឹងមេរោគបំប្លែងថ្មីអូមីក្រុង។ អ្នកឆ្លងទាំងនោះរួមមានសិស្ស ១៥ នាក់ដែលមានអាយុចន្លោះពី ៨ ទៅ ១៣ ឆ្នាំ បុគ្គលិកសាលារៀន និងឪពុកម្តាយ ៤នាក់។ ការ​ធ្វើ​តេស្ត​ ទូទាំង​ទីក្រុង​ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ត្រូវ​បញ្ចប់​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ។ករណីពីរដំបូងដែលត្រូវបានបញ្ជាក់នៅទីក្រុងធានជីនគឺក្មេងស្រីអាយុ ១០ ឆ្នាំនិងស្ត្រីអាយុ ២៩ ឆ្នាំ ធ្វើការនៅមជ្ឈមណ្ឌលក្រោយសាលា។ អ្នកទាំងពីរ បានឆ្លងមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង។ នៅក្នុងការធ្វើតេស្តជាបន្តបន្ទាប់ មនុស្ស ១៨ នាក់ផ្សេងទៀត បានធ្វើតេស្តវិជ្ជមាន ហើយមនុស្ស ៧៦៧ នាក់ បានធ្វើតេស្តអវិជ្ជមាន គិតត្រឹមយប់ថ្ងៃសៅរ៍។ ទន្ទឹមនេះ ប្រជាជនចិនក្នុងតំបន់ ត្រូវបានអាជ្ញាធរ ណែនាំឱ្យស្នាក់នៅផ្ទះ ដើម្បីមានសម្រាប់ការពិនិត្យអាស៊ីតនុយក្លេអ៊ីកកម្រិតសហគមន៍។ គួររំលឹកផងដែរថា ប្រទេស​ចិន​បាន​បង្កើន​យុទ្ធសាស្ត្រ​ Zero Covid ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា ​ដែល​នឹង​បើក​នៅ​ថ្ងៃ​ទី​ ៤ ខែ​កុម្ភៈ ​ក្នុង​ទីក្រុង​ប៉េកាំង។ រដ្ឋធានីរបស់ប្រទេសចិនគឺ ១៥០ គីឡូម៉ែត្រ (៩០ ម៉ាយ) ភាគពាយព្យនៃទីក្រុងTianjin ហើយត្រូវបានតភ្ជាប់ដោយផ្លូវដែកល្បឿនលឿនដែលចំណាយពេលតិចជាងមួយម៉ោង។ មនុស្សរាប់លាននាក់ កំពុងត្រូវបានបង្ខាំងនៅក្នុងផ្ទះ នៅក្នុងទីក្រុង Xi’an និង Yuzhou ដែលជាទីក្រុងពីរផ្សេងទៀតដែលនៅឆ្ងាយពីគ្នា ប៉ុន្តែមានការផ្ទុះឡើងធំជាងគេ។ ទីក្រុង Zhengzhou ដែលជារាជធានីខេត្តចម្ងាយ ៧០ គីឡូម៉ែត្រ (៤០ ម៉ាយ) ភាគខាងជើងនៃទីក្រុង Yuzhou ក៏កំពុងធ្វើតេស្តរកមេរោគកូវីដ១៩ លក្ខណៈទ្រង់ទ្រាយធំ ហើយ​ សាលារៀនត្រូវបានបិទ ចាប់ពីថ្ងៃច័ន្ទមក៕

Read More

មើលឡើង រំភើបតាម!! ក្រោយតោ ត្រឡប់មកដល់ផ្ទះវិញ ម្ចាស់ទំលា យអារម្មណ៍ ទំាងស្នាមញញឹម ថា “ខ្ញុំពិតជាអរគុណចំពោះ អ្នកទាំងអស់គ្នាដែលបានជួយ…” (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ ៖ ប្រជាជនខ្មែរ មិនតិចនាក់ទេ សម្តែងការពេញចិត្ត ជាខ្លាំង ក្រោយពេល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសអនុញ្ញាតឲ្យម្ចាស់តោ ជនជាតិចិន អាចមានសិ ទ្ធិយ កតោ មកចិញ្ចឹម ដូចសព្វដង ថែមទៀត ប្រគ ល់ប្រា ក់ផា កពិ ន័យចំនួន ៣ម៉ឺនដុល្លារជូនត្រល ប់វិញ ថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ម្ចាស់ជនជាតិចិន ធ្លាប់ថ្លែងពាក្យអរគុណ សម្តេចតេជោ ហ៊ុន សែន ម្តងរួចមកហើយ ពេលទទួលដឹងនេះភ្លាម មិនតែប៉ុណ្ណោះ បន្ទាប់ពី ទទួលតោ ដល់ផ្ទះធា នា សុវត្ថិ ភា ព ១០០%ហើយនោះ ម្ចាស់ជនជាតិចិន បានថ្លែងសារវែងអន្លា យ អរគុណជាខ្លាំងដល់កម្ពុជា សម្រាប់រឿងទាំង២នេះ ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ខ្ញុំគឺជាម្ចាស់ផ្ទះវីឡាដែលកើ ត រឿ ង ហេ តុចិញ្វឹ មស ត្វតោនៅក្នុងវីឡាមួយនៅភ្នំពេញ។ ថ្ងៃនេះសត្វ តោបានវិលត្រឡប់មកផ្ទះវិញ ខ្ញុំពិតជារំភើបណាស់ចំពោះរឿងនេះ ហើយខ្ញុំពិតជាអរគុណចំពោះអ្នកទាំងអស់គ្នាដែលបានជួយ។” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់តោបន្ថែមថា “ខ្ញុំចង់រំលឹកអ្នកទាំងអស់គ្នា ដែលចង់មកលេងក្នុងរយះពេលការរី ករា ល ដា លជំ ងឺនេះ លើកទៅពេលក្រោយវិញ។ ប្រសិនបើអ្នកនៅតែចង់មកឥឡូវនេះ ត្រូវប្រា ក ដថា ការ ពារខ្លួនអ្នក និងរក្សាគំលា ត រវា ងគ្នា និងគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំនឹងផ្តល់ជូនអ្នកទាំងអស់គ្នានូវ ទឹកអា កុល់…

Read More

រំភើបជំនួស!! ក្រោយទទួលដំណឹងនេះភ្លាម ម្ចាស់តោ រំភើបចិត្តស្ទើរហោះ ព្រមទាំងបាននិយាយបែបនេះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ សូមរំលឹងឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ទើបតែកន្លងផុតមកនេះ ឃើញមានការចែករំលែកពីរូបភាព តោមួយក្បាលនៅផ្ទះដ៏ធំស្កឹមស្កៃក្នុងរាជធានីភ្នំពេញ ក្រោយឃើញ អាជ្ញាធរបានចុះធ្វើការដកហូតសត្វព្រៃនៅក្នុងទីតាំងនោះហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយរឿងនេះ បានដឹងដល់ សម្តេចតេជោ ហ៊ុន សែន ហើយ ដោយសម្តេចតេជោ បានបញ្ជាក់នៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការ កាលពីយប់មិញនេះ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួង កសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យ ម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើ ទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ ប្រទេសដែលបានផ្តល់យោបល់និងអាណិត ដល់សត្វតោ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម ម្ចាស់សត្វតោ រំភើបចិត្តស្ទើរហោះ ព្រមទាំងបានពោលពាក្យបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណ យ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែល នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយនិងគាំទ្រដល់ “ហុីម៉ា” របស់យើងខ្ញុំផងដែរ ធ្វើអោយខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរអោយកម្ពុជានឹងចិនជាមិត្តដែកថែបជារៀងរហូត”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ញាក់សាច់!! កក្រើកស្រុកខ្មែរ ត្រឹមភ្ជាប់ពាក្យទេ តែមួយរោងនេះ រៀបចំដូចឋានសួគ៌ ហើយវត្តមាន អ្នកមុខការ នៅកម្ពុជាជាច្រើនបានចូលរួម…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ ៖ ត្រឹមតែភ្ជាប់ពាក្យទេ តែរោងជ័យមួយនេះ បានរៀបចំស្ទើរមិនខុសពី រោងមង្គលការអភិជនលុយវាល់លាន នៅស្រុកខ្មែរប៉ុន្មានទេ មិនតែប៉ុណ្ណោះ ក៏លេចវត្តមាន អ្នកមានមុខមាត់ ល្បីឈ្មោះខ្លាំង ក្នុងជួររាជរដ្ឋាភិបាលយ៉ាងច្រើនកុះករ ថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាងនេះទៅទៀត ទិដ្ឋភាពរោងជ័យមួយនេះ ស្ទើរតែដូចឋានសួគ៌ទៅហើយ ការរៀបចំដេគ័រ គឺគ្រប់ដណ្តប់ដោយផ្កា មើលទៅមិនខុសពី ការរៀបការក្នុង សួនច្បារក្នុងរឿងនិទានឡើយ លើសពីនេះទៅទៀត ការរៀបចំតុបតែងចែកចេញជាច្រើនប្លង់ មួយប្លង់ៗ ស្ទើរតែ ដូចហ្នឹងព្រៃផ្កាទៅហើយ ថត១០ប៉ុស្តក៏មិនទាន់ជាន់ប្លង់គ្នាដែរ បន្ថែមពីនេះទៅទៀត កូនកំលោះក្រមុំ មើលទៅ ពិតជា ស្រស់ស្អាត ស្រស់សង្ហារខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា នេះបើមើលទៅតាមរូបភាព ពិធីភ្ជាប់ពាក្យនេះ ប្រព្រឹត្តទៅនៅថ្ងៃទី ០២ កក្កដា ២០២១ ថ្មីៗនេះតែម្តង ជាមួយគ្នានេះ មហាជន ពិតជា ជូនពរឲ្យកូនកំលោះក្រមុំ មួយគូនេះ ស្រលាញ់គ្នា និងរស់នៅដោយសុភមង្គល ជារៀងរហូត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

មិនថមថយទេ! ព្រឹកនេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៤នាក់ ថែមទៀត សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៏…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៤នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ២៤នាក់មានជនជាតិចិន ១៦នាក់, ជនជាតិខ្មែរ ៤នាក់ និងជនជាតិវៀតណាម ៤នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅថ្ងៃទី០២ ខែមីនានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺម្នាក់ផងដែរ ជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅចំនួន ៣៦៦នាក់៕

Read More

ដំណឹងដ៏រីករាយ!! វ៉ាក់សាំង AstraZeneca ទទួលស្គាល់ដោយ WHO ជាង ៣២ ម៉ឺនដូស នឹងមកដល់កម្ពុជា ឆាប់ៗនេះ

នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) និង អង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានចេញសេចក្ដីប្រកាសឱ្យដឹងថា នៅល្ងាចថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ វ៉ាក់សាំងអាស្តាហ្សីណិកា (AstraZeneca /SII) ចំនួន ៣២៤ ០០០ ដូស ដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាង រាជរដ្ឋាភិបាលកម្ពុជា និង អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលវ៉ាក់សាំងនេះមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី ហ្វូរុក ហ្វូយូហ្សាត (Ms. Foroogh Foyouzat) តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលពិធីនេះក៏នឹងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និង យូនីសេហ្វផងដែរ ៕ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Read More

កាន់តែរាលដាលហើយ!! រដ្ឋបាលស្រុកស្រែអំបិល ប្រកាសមានបរទេស ២ នាក់ ពាក់ព័ន្ធសហគមន៍ ២០ កុម្ភៈ ធ្វើដំណើរទៅកោះកុង…

តាមសេចក្តីប្រកាសព័ត៌មាន កាលពីយប់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ រដ្ឋបាលស្រុកស្រែអំបិល បានចេញសេចក្តីប្រកាស ស្តីពីជនបរទេសចំនួន ២ នាក់ បានធ្វើដំណើរពីរាជធានីភ្នំពេញ ទៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។ តាមសេចក្តីប្រកាសបានឲ្យដឹងថា ជនបរទេស ២ នាក់ខាងលើនេះ គឺបានចាកចេញពី Naga ២ ក្រុងភ្នំពេញ ដែលកំពុងមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ៕ សូមអានសេចក្តីលម្អិតខាងក្រោម ៖

Read More

បន្ទាន់!! បិទមន្ទីរពេទ្យឯកជនមួយកន្លែងបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកកើតកូវីដ-១៩ ម្នាក់ ធ្លាប់ទៅទីនោះ…

នៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតមួយស្ដីពី ការផ្អាកជាបណ្តោះអាសន្ន មន្ទីរពេទ្យឯកជន ថៃខាង ស្ថិតនៅផ្លូវឯករាជ្យ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ មូលហេតុដែលនាំឱ្យមានការបិទទីតាំងខាងលើ គឺដោយសារក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិនឈ្មោះ FENG JIAN MING អាយុ ២៩ ឆ្នាំ ដែលធ្លាប់បានទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជន ថៃខាង ហើយលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ ។ ដូច្នេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យមន្ទីរពេទ្យឯកជន ថៃខាង ផ្អាកជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាត ឱ្យមានអ្នកជំងឺថ្មីចូលពិនិត្យព្យាបាល ហើយក៏មិនអនុញ្ញាតឱ្យអ្នកជំងឺ និង អ្នកបម្រើការដទៃទៀតដែលកំពុងស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យចេញ-ចូល ដោយគ្មានការអនុញ្ញាត ៕ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Read More

ពុទ្ធោ!! មកទល់ថ្ងៃនេះ ១០ ខណ្ឌហើយនៅភ្នំពេញ ដែលមានទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​ ២០ កុម្ភៈ

គិតត្រឹមល្ងាច ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សម្រេច​​បិទ​ទីតាំង​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ឡើង​ដល់​ចំនួន ៧៥ ទីតាំង​ហើយ ។ សម្រាប់ទីតាំងទាំង ៧៥ កន្លែង ដែលពាក់ព័ន្ធនៅក្នុងព្រឹត្តការណ៍សហគមន៍ ​២០ កុម្ភៈនោះ គឺស្ថិតនៅក្នុងខណ្ឌចំនួន ១០ នៅក្នុងរាជធានីភ្នំពេញ រួមមានដូចជា ៖ ១. ខណ្ឌ​មានជ័យ ២. ខណ្ឌ​សែនសុខ ៣. ខណ្ឌ​ដូនពេញ ៤. ខណ្ឌ​បឹងកេងកង ៥. ខណ្ឌ​ចំការមន ៦. ខណ្ឌ​ឫស្សីកែវ ៧. ខណ្ឌ ៧ មករា ៨. ខណ្ឌ​ជ្រោយ​ចង្វា ៩. ខណ្ឌទួលគោក ១០. ខណ្ឌ​ច្បារអំពៅ គួរបញ្ជាក់ដែរថា ជុំវិញព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នេះ មិនមែនត្រឹមតែផ្អាកជាបណ្ដោះអាសន្ននូវតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ សូម្បីតែតំបន់អាជីវកម្ម និង សាលារៀនខ្លះនៅតាមបណ្ដាខេត្តមួយចំនួន ក៏បានផ្អាកជាបណ្ដោះអាសន្នផងដែរ ដែលមានដូចជា ខេត្តកណ្ដាល និង ខេត្តព្រះសីហនុ ជាដើម ៕

Read More