ទេព បូព្រឹក្ស លើកចំៗថា ងួន ចាន់ដេវីដ ជាម្ចាស់កម្មពារបេះដូង ស្រាប់តែ សុភ័ក្ត្រ កុសាម៉ា ទ្រាំអត់បាន ខមមិនផាំងបែបនេះ

ដូចមហាជនបានជ្រាបមកហើយដែរ បើគិតមកដល់ពេលនេះរយៈពេលជាង ៥ ឆ្នាំហើយ ដែលតារាចម្រៀងវ័យក្មេង ២ រូប គឺ​កញ្ញា ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីដ បានចាប់ដៃគ្នាប្តូរនាមពីមិត្តរួមអាជីព ក្លាយទៅជាគូស្នេហ៍នឹងគ្នា។ ក្នុងនោះ តារាប្រុសស្រីវ័យក្មេង ២ រូបនេះ មិនត្រឹមតែធ្វើឱ្យមហាជន និង អ្នកគាំទ្រ ច្រណែននឹងជីវិតគូរបស់ពួកគេនោះទេ គឺសូម្បីតែមិត្តភក្តិទាំងក្នុង និង ក្រៅរង្វង់សិល្បៈជាច្រើន ក៏ប្រាថ្នាចង់បានជីវិតគូដូចអ្នកទាំង ២ ដែរ។ ដោយឡែក ក្រឡេកទៅមើលមិត្តស្និទ្ធស្នាលរបស់កញ្ញា ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីដ គឺពិធីការិនីសម្តីបាន សុភ័ក្ត្រ កុសាម៉ា ឯនោះវិញ ក៏ហាក់មិនដែលចោលក្រសែភ្នែកពីគូស្នេហ៍តារាចម្រៀង ២ រូបនេះដែរ ដោយជារឿយៗ កញ្ញា​ សុភ័ក្ត្រ កុសាម៉ា តែសរសើរពីជីវិតគូរបស់មិត្ត ហើយពេលខ្លះទៀតក៏មានអារម្មណ៍ច្រណែនតិចៗដែរ ក៏ព្រោះតែកញ្ញានៅ single នៅឡើយ ដែលជាហេតុពេលខ្លះកញ្ញា តែលើកពាក្យលេងសើចមកចំអន់មិត្តមួយគូនេះ។ ជាក់ស្តែង កាលពីថ្ងៃ ០៩ ខែមករា ឆ្នាំ ២០២២ នេះ កញ្ញា ទេព បូព្រឹក្ស បានចែករំលែករូបភាពរបស់មិត្តប្រុស គឺលោក ងួន ចាន់ដេវីដ ព្រមទាំងអមនូវសារមួយឃ្លាថា​ ៖ «ម្ចាស់កម្មពារខ្ញុំ Is you G-Davith»។ ក្រោយពេលបង្ហោះដូច្នេះ ស្រាប់តែ កញ្ញា សុភ័ក្ត្រ កុសាម៉ា ចូលទៅខមថា ៖ «ចង់មានម្ចាស់កម្មពារដូចគេដែរ តែឯងមានតែម្ចាស់បំណុល» ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្ទង់ K ចូលទៅ React សើចលើខមមិននោះ៕

Read More

ថ្ងៃខួបស្នេហ៍ ១៤ ឆ្នាំ គង់ ចាន់ស្រីមុំ ទឹកភ្នែករហាម ពេលរំឭកអតីតកាល ស្វាមីធ្លាប់មានស្រីក្បត់ចិត្ត…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្មេចបើកៗរយៈប្រមាណជិត ៦ ឆ្នាំហើយ ដែលពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ ចាន់ស្រីមុំ និង អតីត Freshie Boy លោក គឹម សីហា បានដឹកដៃគ្នាចូលរោងការបញ្ចប់ងារជាសង្សារកាលពីអំឡុងខែមីនា ឆ្នាំ ២០១៦។ ក្នុងនោះដែរ មហាជនអ្នកគាំទ្រក៏បានដឹងថា មុនសម្រេចចិត្តដឹកដៃគ្នាសាងចំណង ៥ ប្រការ អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានស្ពាយឈ្មោះជាសង្សារ ៨ ឆ្នាំហើយដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ កៀកក្នុងឱកាសខួបគម្រប់អាពាហ៍ពិពាហ៍រយៈពេល ៦ ឆ្នាំ និង គម្របស្នេហ៍ ១៤ ឆ្នាំ​ លោក គឹម សីហា បានរៀបចំកម្មវិធី Surprise អ្នកនាង គង់ ស្រីមុំ ពោរពេញដោយភាពផ្អែមល្ហែមយ៉ាងរ៉ូមែនទិកនៅឯ Sky Bar ល្បីឈ្មោះមួយកន្លែង និង រៀបចំកម្មវិធីយ៉ាងពិសេសដល់ភរិយា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការរៀបចំ បង្កើនអនុស្សាវរីយ៍ក្នុងនាមជាស្វាមីភរិយា ពោរពេញដោយស្នាមញញឹម និង សុភមង្គល អ្នកនាង គង់ ចាន់ស្រីមុំ ក៏ហូរទឹកភ្នែករហាម ក្រោយពីរំឭកនូវរឿងរ៉ាវកាលពីក្នុងនាមជាសង្សារ ដោយកាលនោះ អ្នកនាង គង់ ចាន់ស្រីមុំ រៀបរាប់ថា លោក គឹម សីហា ធ្លាប់មានអ្នកផ្សេង ហើយសម្រេចចិត្តបែកគ្នាជាមួយអ្នកនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបរាប់ថា កាលពេលលោក គឹម សីហា មានអ្នកផ្សេងអ្នកនាង បាននិយាយទៅកាន់សង្សារថា «បងឯងកុំយកគេបានអត់?» ហើយពេលនោះ អ្នកនាង…

Read More

មិនសរសើរមិនបាន!! ទោះបីបែកគ្នាក៏ពិតមែនតែ ស៊ឹម សូលិកា នាំគ្រួសារទៅអបអរថ្ងៃខួបអាពាហ៍អាពិពាហ៍អតីតស្វាមី ពេញដោយស្នាមញញឹម…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយរយៈធំចុងក្រោយនេះ មហាជនអ្នកគាំទ្របានជ្រាបហើយពីគ្រួសាររបស់ អ្នកនាង ស៊ឹម សូលិកា និងអតីតស្វាមី បើទោះបីជាធ្លាប់មានបញ្ហាបែកបាក់គ្នាពិតមែន ប៉ុន្តែសង្កេតឃើញថា ពួកគេ ក៏នៅបន្តការរាប់អានគ្នាយ៉ាងជិតស្និទ ខណៈពេលបានជួបនឹងគូជីវិតថ្មី និងសាងគ្រួសារយ៉ាងមានសុភមង្គលរៀងៗខ្លួននោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងកាលពីថ្មីៗនេះ មហាជនកាន់តែចាប់អារម្មណ៍ទៀត ក្រោយពីឃើញ លើបណ្ដាញសង្គមរបស់ អ្នកនាង ស៊ឹម សូលិកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលអ្នកនាង បាននាំគ្រួសារ​ទៅចូលរួមកម្មវិធីគម្រប់ខួបអាពាហ៍ពិពាហ៍របស់អតីតស្វាមី យ៉ាងរីករាយ និងមានក្ដីសុខ ក្រោមទិដ្ឋភាពមួយពេញដោយស្នាមញញឹមគ្រប់គ្នា ដែលបង្ហាញ​ពីការស្រឡាញ់រាប់អានរវាង​គ្រួសារ​អ្នក​នាង និង គ្រួសាររបស់អតីតស្វាមីផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពទាំងនេះ ក៏កំពុងតែទទួលបានការសរសើរពីសំណាក់មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនអំពីទឹកចិត្តរបស់ អ្នកនាង ស៊ឹម សូលិកា និង អតីតស្វាមី ព្រមទាំងគ្រួសារទាំងសង​ខាង ​​ដែលនៅតែបន្ត​រាប់អានគ្នា​យ៉ាងស្និទ្ធស្នាល​ខ្លាំងបែបនេះ៕​

Read More

មិនធម្មតាទេ!! ម្នាក់ៗ កាត់រកឪពុកហ្មង កូនៗ ខាន់ ជេមស៍ ទាំងបួន ច្រៀងក៏ចេះ រាំក៏ចំណាប់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា គ្រួសារតារាច​ម្រៀងប្រុស ខាន់ ជេមស៍ កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីមហាជន មិនថាលើការរកស៊ី និងការងារសិល្បៈនោះទេ រូបលោក ហាក់ក្តោបបានភាពជោគជ័យ ទន្ទឹមគ្នាតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេស​ បើក្រឡេកទៅមើលពីកូនៗវិញ តារាចម្រៀងជើងចាស់រូបនេះ មានកូនប្រុសស្រី៤នាក់ ចំណែកកូនស្រីច្បងវិញ កម្ពស់ខ្ពស់ជាងឪពុកទៀតផង ប្រសិនបើក្រឡេកទៅមើលពាក្យចាស់ ពោលថា «ដូងមួយធ្លាយមានតក់មាននាល» សម្តៅកូនប្រុសស្រី មិនអង្គុយតែល្អទាំងអស់នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ទុយទៅវិញ មើលកូនប្រុសស្រីទាំងបួន របស់តារាចម្រៀងរូបនេះវិញ មិនត្រឹមតែម្នាក់ៗចេះច្រៀង ចេះលេងឧបករណ៍ភ្លេងនោះទេ ម្នាក់ៗ ថែមទាំងមានដុងរាំតាំងពីនៅក្មេងៗ រាំយ៉ាងស្វាហាប់ មហាជនឃើញហើយ នរណាក៏សរសើរ កូនៗល្អទាំង៤នាក់តែម្តង បណ្តាអ្នកគាំទ្រ សរសើរកូនៗ រាំគួរឲ្យទាក់ទាញ និងត្រូវចង្វាក់បានយ៉ាងល្អ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

កំសត់!! នឹករឭដល់បងប្រុសពេក នាង គន្ធា ពោលពាក្យប៉ុន្មានឃ្លាយ៉ាងរំជួលចិត្ត«ពេលត្រឡប់មកវិញតែម្នាក់ឯង គ្មានវត្តមានបងប្រុសនៅក្បែរខ្លួនដូចមុន…

ហ្វេសប៊ុក៖ បើគិតមកដល់ពេលនេះ គឺមានរយៈពេលប្រមាណជាងកន្លងះខែមកហើយ ដែលតារាចម្រៀងស្រីវ័យក្មេង នាង គន្ធា បានបាត់បង់បងប្រុសជាទីស្រលាញ់របស់ខ្លួន គឺលោក នាង ប្រាក់សុគន្ធ ដែលទទួលមរណភាព ដោយសារគ្រោះថ្នាក់តែមួយប៉ប្រិចភ្នែក កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ ដែលបានបន្សល់នូវទុក្ដដ៏ក្រៀមក្រំបំផុតសម្រាប់គ្រួសារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាការចាកចេញគ្មានថ្ងៃវិលទ្រឡប់របស់បងប្រុស តារាចម្រៀងស្រីរូបនេះ មានរយៈពេលជាច្រើនថ្ងៃកន្លទៅនេះហើយក៏ពិតមែន ប៉ុន្តែនៅតែធ្វើឲ្យមហាជន ក៏ដូចជាសិល្បករ សិល្បការិនីជាច្រើន មានការសោកស្តាយ និងមានក្តីអាឡោះអាល័យជាពន់ពេក ពិសេសនោះ គឺ នាង គន្ធា ដែលជាប្អូនស្រី ពិតជាមានសេចក្តីទុក្ខសោក និងសែនស្រណោះស្រណោកជាខ្លាំងចំពោះបងប្រុស ដែលជារឿយៗតែងតែបង្ហោះសាររំជួលចិត្ត បង្ហាញពីចិត្តនឹងរឭដល់បងប្រុសថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រោយពីបងប្រុសបានលាកចាកលោក និងបានធ្វើការកាន់ទុក្ខមួយរយៈពេល នៅឯស្រុកកំណើត ពេលនេះ នាង គន្ធា ក៏បានវិលត្រឡប់មកភ្នំពេញវិញហើយ ដើម្បីបន្តធ្វើការងារក្នុងវិស័យសិល្បៈ ចម្រៀងរបស់នាងវិញ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់នាង មានការរំជួលចិត្តយ៉ាងខ្លាំង គឺក្រោយពីនាងបានបង្ហោះសារមួយឃ្លានេះ បង្ហាញពីអារម្មណ៍ឯកានៃការវិលត្រឡប់មកវិញលើកនេះ លែងមានបងប្រុសនៅក្បែរនាងទៀតហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងសារនោះ នាង គន្ធា បានសរសេររយ៉ាងរំជួលចិត្ត បែបនេះថា៖ “ត្រឡប់មកលើកនេះទោះបីម្នាក់ឯងគ្មានបង តែខ្ញុំនៅតែគិតថាបងនៅតែនៅពីក្រោយខ្ញុំជានិច្ច I miss you so much dear brother” ។

Read More

ប្រពៃណាស់!! ពេលតាចេក ជួបគ្រោះថ្នាក់ ទូច ស្រីល័ក្ខ ជាអ្នកសិល្បៈមិននៅស្ងៀមឡើយ បានធ្វើរឿងគួរឲ្យសរសើរ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅរសៀលថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២២ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងតែកាន់តែមានការអាណិតអាសូរខ្លាំងឡើងចំពោះតារាកំប្លែងវ័យចំណាស់ លោកតា ចេក ដែលកំពុងជួ ប រឿ ង លំ បា កជាបន្តបន្ទាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយថ្មីៗនេះ តាចេក ជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉កម៉ូតូបណ្ដាលឱ្យមានរបួសបែកក្បាល ចំណែកចៅៗក៏មានរបួសដែរ។ នេះបើការតាមជូនដំណឹងពីតារាកំប្លែង នាយធុង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្លាមៗនោះ គេក៏បានឃើញមានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការអាណិតអាសូរ និង បន្តជួយដល់ តាចេក ជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានតារាចម្រៀង ទូច ស្រីល័ក្ខ ដូចគ្នា។ ក្នុងនោះហាក់មិនមើលនឹងភ្នែក អ្នកនាង ទូច ស្រីល័ក្ខ ក៏បានប្រកាសជូនប្រាក់ចំនួន ៥០ ដុល្លារ ជូនដល់ តាចេក ព្រមទាំងចង់ជួប តាចេក ផ្ទាល់ ដើម្បីធ្វើការ Live ស្វែងរកថវិកាជូនលោកតាទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ថា ៖ «ហ៊ឺ សិល្បៈខ្ញុំអើយ! ខ្ញុំមានអាម្មរណ៍ពិបាកក្នុងចិត្តណាស់ ដោយឃើញលោកពូក្នុងស្ថានភាពបែបនេះ។ ក្នុងនាមក្មួយ ជាសិល្បការិនីមួយរូប ក្មួយចូលរួមចំណែកជូនលោកពូ ៥០$ ហើយក្មួយពិតជាចង់ជួបលោកពូដោយផ្ទាល់ ដើម្បី live រកថវិកាខ្លះជួយសម្រួលជីវភាពពូ មិនបាច់តាម ABA ទេ គឺ live បានប៉ុន្មានជូនគាត់ប៉ុណ្ណឹង ចំនួនបងប្អូនជួយគាត់បានទទួលដោយមិនបាច់ចូលកុងរបស់បុគ្គលណាម្នាក់។ ពូឃើញហើយ តេមកក្មួយ។ ស៊ែរឱ្យលោកពូឃើញផង»៕

Read More

ពុទ្ធោអើយ អាណិតណាស់! តាចេក ខំប្រឹងត្រដររកលុយ ព្រោះជីវភាពលំបាក បែរជួបរឿងស៊យនេះទៀត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងជើងចាស់ តាចេក បច្ចុប្បន្នកំពុងរស់នៅក្នុងជីវភា ព ក្រ លំ បា កខ្លាំង តែទោះបីជាយ៉ាងណា គាត់ប្រឹងប្រែងតស៊ូរកលុយចិញ្ចឹមជីវិតណាស់ មិនដេកចាំតែជំនួយពីសប្បុរសជនទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញខណៈកំពុងដឹកបន្លែផ្លែឈើយកទៅលក់នៅគីរីរម្យ តាចេក បែរជាជួ ប គ្រោះ ថ្នា ក់ ក្រឡាប់រ៉ឺម៉កម៉ូតូបណ្ដាលឱ្យមានរបួ ស បែ ក ក្បា ល ចំណែកចៅៗក៏មានរបួសដែរ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការឱ្យដឹងពី នាយធុង បានរៀបរាប់នៅលើគណនីហ្វេសប៊ុកថា ៖ «ព្រះអើយជួយឪចេកបើកដឹកបន្លែផ្លែឈើទៅលក់នៅគីរីរម្យព្រឹកមិញបណ្ដាលឱ្យក្រ ឡា ប់ រ បួ ស បែ ក ក្បា លរួមចៅពីរនាក់ទៀតសូមបងប្អូនសប្បុរសជនជួយគាត់ផងហេតុតែជីវភាព»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សេដបាត់!! ឆឹម សក្កដា ផុសហ្វេសប៊ុកថា «ជីវិតស្នេហាខ្ញុំបរាជ័យ» ក្រោយ ពេជ្រ សោភា ផុសរូបស្និទ្ធបុរសកំបាំងមុខម្នាក់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រាន់តែចូលឆ្នាំថ្មី ២០២២ មិនប៉ុន្មាថ្ងៃផង តារាចម្រៀងស្រី ពេជ្រ សោភា បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើន កំពុងតែផ្ទុះការសង្ស័យយ៉ាងខ្លាំងពីទំនាក់ទំនងស្នេហ៍របស់អ្នកនាង និង លោក ឆឹម សក្កដា អាចនឹងដើរដល់ផ្លូវបំបែកហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការសង្ស័យនេះដែរ ក្រោយពីមួយរយៈក្រោយតារាចម្រៀងស្រី ពេជ្រ សោភា ហាក់មិនសូវបង្ហាញពីជីវិតស្នេហាដូចមុននឹងតារាប្រុសសង្ហា ឆឹម សក្កដា ព្រមទាំងនៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២២ កន្លងទៅ អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបស្និទ្ធស្នាលនឹងបុរសម្នាក់ ដោយបង្ហាញតែរូបភាពក្រោយខ្នង និង ប្រអប់ដៃ ដែលអ្នកគាំទ្រជាច្រើនលើកឡើងថា «មិនមែនជា លោក ឆឹម សក្កដា នោះទេ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រឡេកទៅមើលតារាសម្តែង ឆឹម សក្កដា ឯនោះវិញ ក៏មិនបានបរិយាយអ្វីច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងនេះដែរ តែលោកបែរជាបង្ហោះរូបភាពមួយសន្លឹក បង្ហាញត្រឹមកញ្ចឹង-ក របស់ខ្លួន ដោយលើកឡើងថាជាការសំណូមពររបស់កំពូលហ្វេន។ សារនោះលោក រៀបរាប់ថា ៖ «កំពូលហ្វេន សុំអីមិនសុំ សុំមើលកញ្ចឹង-ក អត់យល់! អស់ចិត្តនៅប៉ុណ្ណឹង? មើលទៅ ក-ខ្លោចហ្នឹង!»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណា មូលហេតុអ្នកគាំទ្រសំណូមពរចង់ឃើញកញ្ចឹក-ក លោក ឆឹម សក្កដា នោះ អាចនឹងជាការចង់បញ្ជាក់ឱ្យច្បាស់ថា តើបុរសដែលអ្នកនាង ពេជ្រ សោភា បានថតកៀកកើយជាច្រើនប៉ុស្តិ៍នោះ គឺជាលោក ឬ ក៏មិនមែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបង្ហោះរូប អមនឹងខេមសិនខាងលើនេះហើយ នៅមុននេះបន្តិច តារាសម្តែងរូបសង្ហា ឆឹម សក្កដា ក៏ស្រាប់តែផុសសារមួយទៀតលើហ្វេសប៊ុក ក្នុងអត្ថន័យធ្វើឱ្យអ្នកគាំទ្រផ្ទុះការសង្ស័យជាថ្មី ដោយសារនោះលោកបានរៀបរាប់ពីស្នេហាលោកហាក់កំពុងបរាជ័យហើយ។ តារាសម្តែង ឆឹម សក្កដា​ បានរៀបរាប់ថា…

Read More

មិននឹកស្មាន!! នេះជាអាថ៌កំបាំងមួយរបស់ Bella ត្រូវឪពុកធ្វើបែបនេះដាក់ មុនចូលសិល្បៈនិងមានឈ្មោះល្បី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ពិភពសិល្បៈថៃ ទទួលបានគាំទ្រខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ ។ កន្លងមកមានប្រិយមិត្តយើងច្រើនណាស់ដែលតែងតែចង់ដឹងពីជីវិតឯកជនតារាដួងចិត្តរបស់ខ្លួន ថាតើពួកគេមុននឹងចូលប្រឡូកក្នុងសិល្បៈជីវិតតារាទាំងអស់នោះ រស់នៅយ៉ាងណា? ជាពិសេសមហាជនកាន់តែចង់ដឹងទៀតហើយពីភាពជោគជ័យ ថាតើមុននឹងអាចមានឈ្មោះបោះសំឡេងដូចសព្វថ្ងៃនេះ ពួកគេធ្លាប់បានឆ្លងកាត់នូវឧបសគ្គអ្វីខ្លះ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ បើក្រឡេកទៅមើលកំពូលតារាស្រី Bella Ranee ដែលជាកំពូលតារាសម្ដែងក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ បាន និង កំពុងតែមានប្រជាប្រិយភាពខ្លាំង ខណៈនាងធ្លាប់បានសម្ដែងក្នុងរឿងបុព្វេសន្និវាសកាលពីពេលកន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ បើនិយាយពីអតីតកាលមុនក្លាយខ្លួនជាអ្នកសិល្បៈល្បីឈ្មោះដូចសព្វថ្ងៃនេះ តារាស្រី Bella ត្រូវបានឪពុករបស់នាងហាមមិនឱ្យចូលប្រឡូកលើវិស័យសិល្បៈនោះឡើយ។ យ៉ាងណាមិញ ក៏ព្រោះក្ដីស្រឡាញ់តារាស្រី Bellaបានជម្នះចិត្តឪពុកបានសម្រេចរហូតធ្វើឱ្យជីវិតរបស់ខ្លួនទទួលបានភាពជោគជ័យដូចបច្ចុប្បន្ន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ តារាស្រីស្រស់ រូបនេះក៏ធ្លាប់ទម្លាយថា កាលដែលចូលជាតារាសម្ដែងក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដំបូង ជីវិតរបស់នាង គឺផ្ញើលើឡានក្រុង ព្រោះគ្មានឡានផ្ទាល់ខ្លួននោះទេ តែយ៉ាងណានាងនៅតែស៊ូទោះបីហត់នឿយ រហូតនាងបានក្លាយជាតារាស្រីម្នាក់អាចនិយាយបានថាមានឈ្មោះបោះសំឡេងខ្លាំងនាពេលបច្ចុប្បន្ន៕

Read More

ស្លុតចិត្តណាស់!! តារាដែលឈឺឆ្អាលរឿងជាតិ ត្រូវបានតុលាការភូមាសម្រេចឱ្យជាប់គុក ៣ ឆ្នាំ ហើយត្រូវទទួលនូវទណ្ឌកម្មបែបនេះ…

ប្រិយមិត្តយើងច្បាស់ជានៅចាំបានជាមិនខានអំពីរឿងរ៉ាវការចាប់ខ្លួនតារាសម្ដែង និង ម៉ូដែល រូបសង្ហាមីយ៉ាន់ម៉ា លោក Paing Takhon ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ ក្រោយពីតារាប្រុសរូបនេះបានចេញមុខតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលយោធា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីការចាប់ខ្លួនទៅ រាល់បណ្ដាញសង្គមរបស់តារាប្រុសរូបនេះត្រូវបានគេកាត់ផ្ដាច់ទាំងអស់ ដែលឱ្យមហាជនអ្នកគាំទ្រតារាប្រុស Paing Takhon ពុំអាចដឹងពីព័ត៌មានអ្វីបានឡើយពីលោក លើកលែងតែការផ្ដល់ព័ត៌មានតាមរយៈសារព័ត៌មានក្នុងស្រុកប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អស់រយៈពេលយ៉ាងយូរបន្ទាប់ពីការចាប់ឃុំខ្លួនគេហាក់ពុំបានដឹងពីស្ថានភាពរបស់លោកឡើយ។ តួយ៉ាងកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ សារព័ត៌មានក្នុងស្រុកដ៏ធំ BBC New បានចុះផ្សាយថាតារាប្រុសរូបសង្ហារូបនេះត្រូវបានតុលាកាត់ទោសឱ្យជាប់គុកចំនួន ៣ ឆ្នាំ និង ត្រូវទទួលរងទណ្ឌកម្ម ប្រើកម្លាំងបាយយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈដែលលោកនៅក្នុងការឃុំឃាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងដំណឹងនេះ ពិតធ្វើឱ្យមហាជនមានការរំជួលចិត្តយ៉ាងខ្លាំង ដែលតារាប្រុសសង្ហាស្នេហាជាតិរូបនេះបែរជាត្រូវបានគេចោទប្រកាន់ និង ចាប់ឃុំឃាំងដោយគ្មានក្ដីមេត្តា។ គួរបញ្ជាក់ផងដែរថា លោក Paing Takhon ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺតារាប្រុសម្នាក់ដែលសកម្មក្នុងឆាកនយោបាយ ដោយមានមហាជនស្ទើរតែមួយប្រទេសស្រឡាញ់ពេញចិត្តចំពោះរូបលោក តែអកុសល តារាប្រុសមានប្រជាប្រិយភាព និង អ្នកស្នេហាជាតិ រូបនេះបែរក្លាយជាអ្នកទោសនយោបាយទៅវិញ៕

Read More