មុខដូចកូនភ្លោះ!! ប្អូនស្រី ពេជ្រ សូលីកា មិនត្រឹមតែមានមុខដូចនាងខ្លាំងទេ ថែមទាំងពូកែរឿងនេះមិនណយ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមកមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន បន្ទាប់ពីបានឃើញប្អូនស្រីរបស់តារាចម្រៀង ពេជ្រ សូលីកា កាន់តែធំកាន់តែមានសម្រស់ស្រស់ស្អាត ជាពិសេសនាងតូច Mei Jing នេះ មានទម្រង់មុខស្រដៀង ពេជ្រ សូលីកា សឹងតែបេះបិទ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត កន្លងមកទស្សនិកជនច្រើនតែលើកសរសើរពីរូបសម្រស់របស់តារាចម្រៀង ពេជ្រ សូលីកា ថានាងមិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈចម្រៀង និង សម្ដែងទេ តែតារាស្រីរូបនេះ ក៏មានមុខមាត់ រាងរៅស្រស់ស្អាតទាក់ទាញភ្នែកមហាជនខ្លាំងណាស់ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកអស់ពីសរសើរ ពេជ្រ សូលីកា មួយរយៈចុងក្រោយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមស្រាប់តែនាំគ្នាចាប់អារម្មណ៍ទៅលើមុខមាត់នាងតូច Mei Jing ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខាងលើ ថានាងមានទម្រង់មុខស្រស់ស្អាត រូបរាងក៏បានមិនចាញ់បងស្រីប៉ុន្មានឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាយុទើបតែជាង ១០ ឆ្នាំ ប្អូនស្រីតែម្នាក់របស់ ពេជ្រ សូលីកា មិនត្រឹមតែស្រស់ស្អាត និង មានមុខមាត់ដូចនាងប្រៀបដូចកូនភ្លោះទេ តែនាងតូចក៏ពូកែផ្នែកសិល្បៈមិនធម្មតាដែរ ។ តួយ៉ាងថ្មីៗនេះ ពេជ្រ សូលីកា បានបង្ហោះវីដេអូរាំជាមួយប្អូនស្រី មើលទៅ Mei Jing មានដុងសិល្បៈ ពូកែរាំកាច់ចង្កេះទន់ល្វតល្វន់ ចំណែកកាយវិការក៏រស់រវើកគួរឱ្យសរសើរ ៕

Read More

ញាក់សាច់ មិននឹកស្មានដល់!! រថយន្តដ៏ចំណាស់ របស់អតីតបងធំទី២ ក្នុងរបបខ្មែរក្រហម បច្ចុបន្បន្នមានអ្នកសុំទិញ ហ៊ានឲ្យតម្លៃដល់ទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមសម្រង់អត្ថបទដែលជាការបង្ហោះរបស់គេហទំព័រហ្វេសប៊ុកមួយមានឈ្មោះថា 963Classic បានធ្វើការបង្ហោះរូបភាពអំពីរថយន្តមួយប្រភេទ ឈ្មោះ Granada ជំនាន់ទី ១ ដែលត្រូវបានគេស្គាល់ថាជា ម៉ាក់រថយន្តរបស់ក្រុមហ៊ុន Ford ដ៏៏៏៏៏ល្បីផលិតនៅចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៨០ នឹងត្រូវជារថយន្តរបស់លោក នួន ជា អតីតមេដឹកនាំកំពូលរបស់របបកម្ពុជាប្រជាធិបតេយ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ផ្អែកតាមការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុកដដែលនេះ បានបន្តថា បើយោងតាមប្រសាសន៍របស់លោកព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ខេត្តសៀមរាប រថយន្តនេះធ្លាប់ប្រើប្រាស់ដោយលោក នួន ជា នៅក្នុងសម័យខ្មែរក្រហម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែក្រោយមកសម្ដេច ទេព វង្ស បានអញ្ជើញមកខេត្តសៀមរាប ហើយប្រគល់រថយន្តនេះឲ្យព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ថែរក្សា ប៉ុន្តែរថយន្តត្រូវបានទុកចោល ដោយសារមានសភាពទ្រុឌទ្រោម លោកព្រះចៅអធិការក៏ប្រគល់បន្តឱ្យលោក គង់ មង្គល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាប្រធានសមាគមបឹងពារាំងនៅខេត្តសៀមរាបថែរក្សាបន្ត ហើយក៏ធ្លាប់មានជនបរទេសឲ្យតម្លៃរថយន្តនេះរហូតដល់ ៤ ម៉ឺនដុល្លារសហរដ្ឋអាមេរិក តែលោកមិនលក់ដោយមូលហេតុថាលោកចង់ថែរក្សា និងអភិរក្សរថយន្តមួយនេះបន្តទុកឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញ៕ ប្រភពដកស្រង់: ហ្វេសប៊ុកផេក 963 Classic លោក នួន ជា

Read More

នារីខ្មែរស្រស់ស្អាតម្នាក់ ប្រាប់ពីបទពិសោធ ព្យាបាលភ្នែក ម៉្ញូប បានលទ្ធផលគាប់ចិត្ត ភ្នែកភ្លឺច្បាស់ លែងពាក់វ៉ែនតា តទៅទៀតហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ មហាជននិយមប្រើប្រាស់បណ្ដាញសង្គម បាន និង កំពុងផ្ទុះការចាប់អារម្មណ៍ទៅលើយុវតីម្នាក់ដែលបានបង្ហើបពីបទពិសោធជាក់ស្តែងរបស់ខ្លួន ក្រោយការព្យាបាលភ្នែកម៉្ញូបទទួលបានជោគជ័យនៅក្រៅប្រទេស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈផេកហ្វេសប៊ុកមួយដែលមានឈ្មោះ កូនពៅ Kon Pov បានលើឡើងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ខ្ញុំបានការព្យាបាលភ្នែកម៉្ញូបដោយការបាញ់ឡាស៊ែរ ប្រើប្រាស់ប្រព័ន្ធឡាស៊ែរ (PRK) បាញ់ចូលទៅក្នុងកែវភ្នែក ម្ខាង ៣០ វិនាទី ពេលបាញ់រួចពេទ្យឱ្យថ្នាំដាក់ភ្នែក ថ្នាំបំបាត់ការឈឺចាប់ និង ថ្នាំងងុយគេង ដំបូងមានអារម្មណ៍ផ្សាភ្នែក ស្ងួត ព្រិលស្រវាំង និង ហៀរទឹកភ្នែក ជាដើម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយហាមភ្នែកត្រូវទឹកចំនួន ១ សប្តាហ៍ ពាក់វ៉ែនតាការពារកំដៅថ្ងៃយ៉ាងតិច ២ ខែ ជៀសវាងកន្លែងកខ្វក់ ភ្នែកបាញ់រួចប្រហែល ៣ សប្តាហ៍ ទើបមើលឃើញច្បាស់ ១០០ % ភ្នែកជាសះស្បើយពេញលេញពី ៣ ទៅ ៦ ខែក្រោយពេលព្យាបាល» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាលទ្ធផល បន្ទាប់ពីការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និង អនុវត្តតាមការណែនាំបានល្អ យុវតីខាងលើនេះទទួលបានលទ្ធផលជាទីគាប់ចិត្ត ។ យុវតីខាងលើក៏បានបញ្ជាក់ដែរថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់ការព្យាបាលភ្នែកម៉្ញូបរបស់នាង គឺធ្វើឡើងនៅប្រទេសសង្ហបុរី កាលពី ២ ឆ្នាំមុន ដោយចំណាយក្នុងការព្យាបាលតែមួយមុខមិនគិតថ្លៃថ្នាំ គឺអស់ប្រមាណ ៣០០០ ដុល្លារ តែយ៉ាងណា នាងបានឱ្យត្រៀម ១ ម៉ឺនដុល្លារ ព្រោះត្រូវចំណាចទៅលើថ្លៃហូបចុក ស្នាក់នៅ​ និង ការព្យាបាល ទើបគ្រប់គ្រាន់ ៕ បងប្អូនចង់ជ្រាប់កាន់តែច្បាស់ សូមមើលរូពភាពដូចខាងក្រោុមនេះ ៖ ប្រភព ៖ កូនពៅ Kon Pov

Read More

ជួយគាំទ្រផងបងប្អូន!! ឡូយណាស់ កូនខ្មែរ កែច្នៃផ្លែដូងទុំ ទៅជាទ្រនាប់ជើងស្រកីដូង យ៉ាងស្រស់ស្អាត កំពុងផ្ទុះការគាំទ្រខ្លាំង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ CoCo de Takeo Cambodia គឺជាអង្គការសប្បុរសធម៌ដែលបានជួយដល់ជនពិការ គ ថ្លង ក្រីក្រ និងស្រ្តីដែលបានឈប់រៀនឱ្យមានការងារធ្វើតាមរយៈការចូលកែច្នៃនូវវត្ថុធាតុដើមដែលមាននៅក្នុងស្រុក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ មានគម្រោងជាច្រើនត្រូវបានបង្កើតឡើងដូចជា គម្រោងសិប្បកម្មតម្បាញត្រូវបង្កើតឡើងឆ្នាំ២០០៤ គម្រោងផលិតស្ករគ្រាប់ដូង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ (នៅកន្លែងផ្សេងៗគ្នា) តែក្នុងឆ្នាំ២០១៩ គម្រោងសិប្បកម្មកែច្នៃដូងត្រូវបានបង្កើតឡើងរួមគ្នាទាំងអស់នៅកន្លែងតែមួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា ក្នុងគម្រោងទាំងនេះ គឺជាកម្មវិធីរបស់ព្រះសហគមន៏កាតូលិកកម្ពុជាភូមិភាគភ្នំពេញ។ ក្រោមស្នាដៃរបស់លោក អភិបាលអូលីវីយេ អភិបាលព្រះសហគមន៏ភូមិភាគភ្នំពេញ ដែលមានលោក មាគ ស៊ន ជាប្រធានមណ្ឌល ហើយទីតាំងមណ្ឌលសិប្បកម្មនេះ នៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ CoCo de Takeo Cambodia មានរបស់របរកែច្នៃជាច្រើន​ផ្នែក ដូចជា៖ ផ្នែកកាត់ដេរ ផ្នែកតម្បាញ៖ ក្រណាត់សូត្រ/អំបោះ ក្រមាសូត្រ/អំបោះ ហូល ផ្នែកធ្វើស្ករគ្រាប់ដូង ផ្នែកកែច្នៃធ្វើសាប៊ូនិងប្រេងដូង និង ផ្នែកកែច្នៃអាហារ ផ្នែកកែច្នៃគ្រឿងអលង្ការ និងផ្នែកកែច្នៃស្បែកជើងជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈ លោក មាគ ស៊ន ប្រធានមណ្ឌលតំណាងឱ្យ CoCo de Takeo Cambodia បានរៀបរាប់ថា ដោយឃើញពីសក្ដានុសពលនៃដំណាំដូងនៅខេត្តតាកែវមានការដាំដុះច្រើននិងស្របពេលដែលស្រ្តីខ្វះខាត និងជនពិការគរថ្លង់ ជាច្រើនរូបគ្មានការងារធ្វើ លោកអភិបាលអូលីវីយេ និងលោក មាគ ស៊ន់ ប្រធានផលិតកម្ម ព្រមទាំងសហការីទាំងអស់បានរកឃើញវិធីកែច្នៃជាច្រើនប្រភេទចេញពីផ្លែដូងទុំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក មាគ ស៊ន លើកឡើងថា ដូងទុំអាចយកមកកែច្នៃបានច្រើនប្រភេទ ដោយសាច់ដូង អាចយកទៅធ្វើជា ខ្ទិះដូងនិងប្រេងដូង លលាដូងអាចយកទៅកែច្នៃជាគ្រឿងអលង្ការផ្សេងៗ សម្បកដូងអាចយកទៅកិនធ្វើជាជីកំប៉ុស្ដិ៍ និងសរសៃក្នុងសម្បកដូងអាចយកមកត្បាញធ្វើគាជាកម្រាលជូតជើង ទ្រនាប់ជើង ឬកម្រាលបានយ៉ាងស្អាតល្អផងដែរ។…

Read More

ប្រុងប្រយ័ត្ន!! ក្រសួងប្រកាស រកឃើញ កូវីដបំប្លែងខ្លួនថ្មី ដែលខ្លាំងជាងមុនឈ្មោះ «Delta» ៣៧ នាក់ទៀត សរុបទាំងអស់ ៧៥ ករណីហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ នេះ បានផ្ដល់ព័ត៌មានពីករណីរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៧ ករណី (ស្រី ២២ នាក់) ដែលមានអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ ចំនួន ៣៤ នាក់ និង ជាអ្នកដំណើរបរទេស តាមយន្តហោះចំនួន ៣ នាក់ នៅថ្ងៃទី ០៧ និង ទី ១៤ ខែកក្កដា ឆ្នាំ ២០២១ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា គិតចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) សរុបទាំងអស់ចំនួន ៧៥ នាក់ (ស្ត្រី ៤០ នាក់) ដែលជាករណីនាំចូល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមលទ្ធផលនេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹក និង អំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ និង រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និង កាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Read More

ចូលរួមរំលែកទុក្ខផង!! តារាចម្រៀង វណ្ណដា ជួបទុក្ខដ៏ក្រៀមក្រំបំផុត ដោយសារបា ត់ ប ង់ មនុស្សជាទីគោរពស្រលាញ់ក្នុងគ្រួសារ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សិល្បៈ៖ អ្នកនិយមចូលចិត្តស្ដាប់បទចម្រៀងបែប រ៉េប ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានគឺ វណ្ណដា ដែលបច្ចុប្បន្ននេះតារាចម្រៀងរ៉េបរូបនេះហាក់មានសន្ទុះការគាំទ្រយ៉ាងខ្លាំង មិនត្រឹមតែក្នុងប្រទេសកម្ពុជាយើងនោះទេ ថែមទាំងមានការចាប់អារម្មណ៍រហូតដល់ក្រៅប្រទេសថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ វណ្ណដា ផ្ទាល់បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំ និងសរសេរសារយ៉ាងកម្សត់មួយថា៖ “ថ្ងៃនេះខ្ញុំនិងក្រុមគ្រួសារ មានទុក្ខដ៏ក្រៀមក្រំបំផុត… #ជូនដំណើរលោកយាយជាលើកចុងក្រោយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតរបស់ម្ចាស់បទ Time To Rise មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ.ស.ព ផងដែរ៕

Read More