រំជួលចិត្ត!! អាណិតលោកតាណាស់ វ័យជិត ៨០ ឆ្នាំ តែនៅស៊ូអង្គុយដល់យប់ៗ រកម៉ូយថ្លឹងគីឡូ ដើម្បីចិញ្ចឹមក្រពះនិងគ្រួសារ ក្នុងវ័យចំណាស់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍នូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពរបសលោកតាវ័យចំណាស់មួយរូប ដែលមានអាយុជិត ៨០ ឆ្នាំទៅហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បែរជាពុំមានសំណាងសម្រាកសោយសុខ មកអង្គុយហាលខ្យល់ហាលភ្លៀង ជាមួយជញ្ជីងមួយគ្រឿង ដើម្បីរកកម្រៃខ្លះគ្រាន់បានចិញ្ចឹមក្រពះ និងគ្រួសារបន្តដំណើរជីវិតទៅមុខទៀត ធ្វើឱ្យមហាជនឃើញហើយ ស្រណោះសឹងទប់ទឹកភ្នែកមិនជាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈគណនីយុវជនមួយរូប ដែលមានឈ្មោះថា Pek Reak បានបង្ហោះរូបភាព និង បញ្ជាក់បន្ថែមឱ្យដឹងថា លោកតារូបនេះមានអាយុ ៧៨ ឆ្នាំ តស៊ូអង្គុយនៅសួនមួយកន្លែង នាក្រុងបាត់ដំបង ខ្ទង់ម៉ោង ៥ ល្ងាច និង ត្រឡប់ទៅផ្ទះគាត់វិញ ខ្ទង់ម៉ោង ៧ និង ៣០ នាទី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកតាមានជញ្ជីងមួយគ្រឿងនៅពីមុខលោក ចាំទទួលភ្ញៀវដែលបានដើរទៅកម្សាន្តនៅសួននោះ គ្រាន់ថ្លឹងទម្ងន់ និង ជូនកម្រៃខ្លះទៅកាន់លោកតាចំណាស់រូបនេះ ដោយសារតែលោកខ្វះខាតខ្លាំង មួយថ្ងៃរកតែថ្លៃបាយមិនចង់គ្រប់ផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈទិដ្ឋភាពដ៏កម្សត់នេះហើយ បានធ្វើឱ្យមហាជនមានក្ដីរំជួលចិត្តជាខ្លាំង រហូតដល់មានប្រិយមិត្តមួយចំនួន ចង់ទៅស្គាល់លោកតា ជួយថ្លឹងគីឡូ និង ចែករំលែកជូនកម្រៃមួយចំនួនទៅកាន់លោកតា ដើម្បីជួយសម្រាលបន្ទុកគ្រាន់បានមួយគ្រា ក្នុងបរិបទដ៏លំបាកមួយនេះ ៕ រូបភាពដោយ ៖ Pek Reak

Read More

ការពារប្រសើរជាងព្យាបាល!! កូវីដមិនថមថយ តារាចម្រៀងលោក ឆន សុវណ្ណារាជ ​ប្រុង​ប្រយ័ត្នខ្លាំង​រហូតធ្វើ​រឿងមួយ​នេះ ​ស្ទើរតែរាល់ថ្ងៃ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សង្កេតឃើញថា តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក ឆន សុវណ្ណារាជ បើទោះបីជាស្ថានភាពកូវីដ-១៩ នៅកម្ពុជា នៅមានការរីករាល​ដា​ល​ខ្លាំងក៏ពិតមែន ប៉ុន្តែលោក ​នៅតែមាន​ភាពមមាញឹកខ្លាំង​ជាមួយនឹងការងារ​សិល្បៈចម្រៀង​របស់លោក ​ដែលតែងលេចមុខក្នុង​កម្មវិធីប្រគុំតន្ត្រីនៅ​តា​ម​ស្ថានីយ៍ទូរទស្សន៍ផ្សេងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ជាមួយនឹងភាពមមាញឹកក្នុងការងារសិល្បៈនេះ ចាប់អារម្មណ៍ឃើញថា តារាប្រុសរូបនេះ នៅមួយរយៈនេះ តែងតែគិតគូរពី​សុវត្ថិភា​ព​ផ្ទា​ល់​ខ្លួន ក៏ដូចជាអ្នកជុំវិញខ្លួន និងមានភាពប្រុងប្រយ័ត្នខ្ពស់បំផុត ​ខណៈពេល​ដែលស្ថាន​ភាពកូវីដ-១៩ ​នៅតែបន្តរក​ឃើញការឆ្លង​រាលដាល​ច្រើ​ន​នោះ ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺដើម្បីសុវត្ថិភាព លោក បានធ្វើការពិនិត្យសុខភាព ដោយការធ្វើតេស្តរហ័ស​រកជំងឺកូវីដ-១៩ ស្ទើរតែ​រាល់​ថ្ងៃ​តែ​ម្ដង។ នេះបើតាមការបង្ហោះរបស់ តារាប្រុសរូបនេះ ប្រាប់ដល់មហាជនពីលទ្ធផលតេស្ដរបស់លោក ​រាល់មុនចេញ​ទៅបំពេញ​ការងារម្ដងៗ​។ ដោយ​​លោ​ក​បា​ន​​និយាយថា ​«និយាយទៅគឺថាតេស្តរហ័សស្ទើរតែរាល់ថ្ងៃ តែមិនអី​ទេដើម្បីសុវត្ថិ​ភាពខ្លួនឯង​នឹង​អ្នកដទៃ ​កុំភ្លេចណា​៣កុំ៣ការ​ពារ»​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះជាវិធីដ៏ល្អប្រសើរមួយ ដែលតារាប្រុសរូបនេះ បានធ្វើដើម្បីរក្សានូវសុវត្ថិភាពផ្ទាល់ខ្លួន ​ក៏ដូចជាអ្នក​នៅជុំវិញខ្លួន​របស់លោក ​ក្នុងពេលដែលលោក កំពុងតែមមាញឹក​ជាមួយនឹងការងារសិល្បៈបែបនេះ៕

Read More

ធ្វើអញ្ចឹងបានទៀត!! មហាជនរិះគន់ខ្លាំង ក្រោយព្រះសង្ឃមួយអង្គ អះអាងថា ការអោបស្រីគឺជារាប់អានគ្នា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខេត្តតាកែវ៖ មហាជន និង អ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការភ្ញាក់ជាខ្លាំងក្រោយពីលេចព័ត៍មានថា កាលពីថ្ងៃទីព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ មានព្រះសង្ឈមួយអង្គ ព្រះនាម ហេង ភាព គង់នៅវត្តពោធិវ័ន ពា ក់ ព័ ន្ធ ជាមួយស្រី ខុសច្បាប់វិន័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ លោកគ្រូអនុគណ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំង មន្ទីរធម្មការ និងសាសនា ក៏បានមកដោះ ស្រា យ កា ត់ក្តីរឿងរ៉ាវព្រះសង្ឃ ហេង ភាព អស់រយៈពេល១ម៉ោង ដោយលោកគ្រូអនុគណ បានសម្រេ ចឱ្យលោកសង្ឃ ហេង ភាព ទៅសម្តែងបរាមុខ រយៈពេល ៣ខែ ហើយត្រូវឱ្យលោកគ្រូ ហេង ភាព និមន្ត មកគង់នៅវត្តពោធិវ័នវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ ព្រះសង្ឃព្រះនាម ហេង ភាព បានមានសង្ឃដីកាថា ព្រះអង្គទទួលស្គាល់ចំពោះការអោ ប ស្រី នៅក្នុងវត្តនេះ តែលោកមិនបានធ្វើធ្វើអ្វី ឱ្យ ខុ ស ឆ្គ ង ទេ ចំពោះទង្វើរអោ ប ស្រីនេះ គឺជាការរាប់អានគ្នាប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរជម្រាបថា ទាក់ទិនព្រះសង្ឃអោបស្រីជាការរាប់អាននេះ ក៏បានផ្ទុះជាមតិមិនពេញចិត្តពីសំណាក់មហាជន ជាពិសេស អ្នកប្រើប្រាស់បណ្តាញតែម្តង៕ បងប្អូនចង់ជ្រាបកាន់តែ ច្បាស់សូមទស្សនា វីដេអូ ដូចខាងក្រោម ៖

Read More

នៅមានទៀតទេ!! មិត្តភ័ក្ត បែកគ្នាជាង១០ឆ្នាំ បានជួបគ្នាវិញ ជីវភាពខុសគ្នាឆ្ងាយ មិត្តជាថៅកែក៏បានធ្វើរឿងដ៏រំជួលចិត្តជូន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ មានការចាប់អារម្មណ៏ជាខ្លាំង ពីសំណាក់បងប្អូនដែលនិយម លេងបណ្តាញសង្គម ហ្វេសប៊ុក ដោយបុរសម្នាក់ បានជួយមិត្តភក្តិ ដែលធ្លាប់កម្សត់កម្រ ជាមួយគ្នាកាលពីនៅកុមារភាពដែលធ្លាប់ តែដើរដាក់បង្កៃតាមស្រែជាមួយគ្នា មើលក្របីជាមួយគ្នា ហើយពេលនេះដោយសារតែមានវិបត្តិជំងឺកូវីដ១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើឲ្យមិត្តភក្តិរបស់លោក ត្រូវបាត់បង់ការងារ លោកក៏ព្រមឲ្យមិត្តភក្តិម្នាក់នោះ មកធ្វើការងារជាមួយប្រកបដោយទឹកចិត្តល្អកម្ររកបានទោះខានជួបគ្នារហូតដល់ ១០ឆ្នាំក្តី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយពេលបានជួបគ្នាស្ថានភាព និងជីវភាពគ្រួសារខុសគ្នាឆ្ងាយ ដោយម្នាក់ជាថៅកែ ឯម្នាក់ទៀតជាកម្មករគេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងតាមរយៈគណនីហ្វេសប៊ុកផ្លូវការ របស់លោក មានឈ្មោះថា «លោក ជឹម សុជា» បានសរសេររៀបរាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «មានគេម្នាក់ Call មកខ្ញុំហើយនិយាយថា អញអស់លុយចាយហើយ ឲ្យអញសុំខ្ចីលុយចាយខ្លះមក ព្រោះការងារអត់សូវមានធ្វើ(លើកអីវ៉ាន់)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំសួរថា៖ បងនណាគេ? គាត់៖ អញ ខ្ញុំ៖អញណា? គាត់៖អញអាត្រង ( ឈ្មោះគាត់ ) តាមពិតគាត់ពួកម៉ាកខ្ញុំសោះ យើងធំឡើងជាមួយគ្នា យើងខានជួបគ្នាជាង១០ឆ្នាំហើយធ្លាប់មើលក្របី និង ដើរដាក់បង្កៃតាមស្រែជាមួយគ្នានៅតូចៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចទៀតហៅគាត់មកធ្វើការនៅ ហាងអង្ករ ជាមួយខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តើខ្មាស់គេទេ! ដែលមានមិត្តភក្តិមិនមែនជាអ្នកមាន ? ចំណែកខ្ញុំជាកូនអ្នកក្រម្នាក់ដែរ ឥឡូវនៅតែជាកូនអ្នកក្រដែរ ព្រោះឪពុកម្តាយខ្ញុំជាកសិករ»៕ប្រភព៖ហ្វេសប៊ុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រាន់តែឃើញបងប្រុសធ្វើទង្វើ ដ៏ល្អបែបនេះបងប្អូនយើងចូល Comment& Share ព្រោងព្រាតនិងបានកោតសរសើរនូវទឹកចិត្តដ៏ល្អមួយនេះ ។ បងប្អូនចង់ជ្រាបកាន់តែ ច្បាស់សូមទស្សនារូបភាពដូចខាងក្រោម ៖

Read More