ពុទ្ធោ ព្រឺសម្បុរខ្ញាក់!! ដឹងរឿងរ៉ាវ សត្វពស់ដ៏ធំមួយក្បាល​ ដែលត្រូវបណ្តាសារ រាប់ពាន់ឆ្នាំបានក្លាយជាដុំថ្មបែបនេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយដល់រឿងប្រទេសថៃ ប្រិយមិត្តដឹងស្រាប់ហើយថាប្រទេសនេះសំបូររឿងចម្លែកៗ អាគមន៏អូមអាមន៏ អបិយជំនឿទាក់ទងព្រាយបីសាច ខ្មោចអារ័ក្សអ្នកតា បណ្តាសារផ្សេងៗ ។ល។ ដែលធ្វើឲ្យប្រជាជនគោរព កោតខ្លាច និងគ្រួសារខ្លះជឿសុបទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមុិញ ដូចដែលបងប្អូនបានឃើញស្រាប់ហើយថា ប៉ុន្មានថ្ងៃនេះមាន អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចែករំលែកនូវរូបភាពគួរឲ្យភ្ញាក់ផ្អើលដែលបង្ហាញពីថ្មភ្នំដ៏ធំមើលទៅស្រដៀងនឹងសត្វពស់ ដែលមានទីតាំងស្ថិត ក្នុង ខេត្ត បឹង កាន (บึงกาฬ) ប្រទេសថៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បឹងកាន គឺជាខេត្ដដ៏ស្ងប់ ស្ងាត់មួយស្ថិតនៅភាគឦ សានប្រទេសថៃ ដែលមានកន្លែងប្លែកៗ និងស្អាតៗគួរជាទីគាប់ចិត្ដសម្រាប់អ្នកនិយមដើរព្រៃ ឬដំណើរបែបផ្សងព្រេងជាដើម។ តួយ៉ាង គឺជាថ្មភ្នំដ៏ធំសម្បើម ដែលមានរូបរាងស្រដៀងនឹងសត្វពស់នោះតែម្ដង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកស្រុកនៅក្នុងខេត្តនេះ បើតាមជំនឿគេបានតំណាលថាថ្មភ្នំដ៏ចម្លែកនោះ គឺជាសត្វពស់ដែលត្រូវប.ណ្ដា សា ដោយសារល្មើ សនឹងវិន័យរបស់អ្នកសច្ចំម្នាក់នៅក្នុងព្រៃ ដោយពស់នេះចេះប្រែកាឡាហើយលួ ចលាក់ទៅស្រឡាញ់ជាមួយនឹងមនុស្សស្រីម្នាក់ លុះអ្នកសច្ចំដឹងក៏ដាក់បណ្តា សាឲ្យទៅជាដូច្នេះតរៀងមក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ខណៈមនុស្សមួយចំនួនទៀត គិត ថា ជាសត្វពស់ដែលមាន ទំហំ ធំកាលពីរាប់លានឆ្នាំមុនលុះក្រោយពេលងា ប់ទៅវាក៏កើតទៅជាថ្ម ដូចដែលយើងឃើញសព្វថ្ងៃនេះតែម្ដង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការយល់ឃើញ ក៏ដូចជាពាក្យតំណាលតៗគ្នាតែប៉ុណ្ណោះ ហើយចំពោះរឿងរ៉ាវនៅពីក្រោយថ្មភ្នំដ៏អាថ៌កំបាំងនេះយ៉ាងណានោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទីតាំងខាងលើកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងខេត្ដបឹងកាន ហើយជាពិសេសនៅទីនោះក៏កំពុងក្លាយជាទីកន្លែងគួរឲ្យចាប់អាម្មណ៍សម្រាប់អ្នកមានជំនឿអរូបី ចង់ទៅធ្វើការបូងសួងដើម្បីសុំសេចក្ដីសុខផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូនៅខាងក្រោម៖

Read More

Cute កប់!! ក្រោយឃើញសម្រស់ ម៉ូដែលលើកស្លាកក្នុងកម្មវិធីប្រដាល់ កំពុងល្បីផ្ទុះខ្លាំង នៅក្រៅឆាកពិតជាស្អាតណាស់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ ថ្មីៗនេះ អ្នកនិយមលេងបណ្ដាញសង្គមជាច្រើន កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើតារាម៉ូដែលស្រីមួយរូប ដែលបានធ្វើជាអ្នកលើកស្លាកបង្ហាញលេខទឹកនៅក្នុងកម្មវិធីប្រដាល់ក្នុងស្រុកយើងមួយ។ ដោយក្នុងនោះ ម៉ូដែលរូបនេះ បានគ្រងជាសម្លៀកបំពាក់បែបបុរាណ ដើរបង្ហាញខ្លួនជាមួយស្នាមញញឹមយ៉ាងស្រស់ស្អាត អ្នកណាៗឃើញហើយក៏សរសើរមិនដាច់ពីមាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើងាកមកមើលពីជីវិតខាងក្រៅឆាករបស់នាងវិញ យើងឃើញថា នាងក៏មានសម្រស់ស្រស់ស្អាតមិនចាញ់នៅក្នុងកម្មវិធីនោះផងដែរ។ ដោយបើសង្កេតឲ្យមែនទែនទៅ គ្រប់ការតែងខ្លួន ការលេងស្ទីលស្លៀកពាក់ នាងពិតជាស្អាត ទាក់ទាញគួរឲ្យលង់ស្នេហ៍ មិនចាញ់តារាៗមួយចំនួននោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នារីរូបស្រស់រូបនេះ ក៏ត្រូវបានគេស្គាល់ថា នាងត្រូវជាប្អូនស្រីពៅរបស់កីឡាករប្រដាល់ដ៏ល្បី សែន រ៉ាឌី និង សែន រ៉ាដេត ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទស្សនារូបភាពខាងក្រោម៖

Read More

បន្ទាន់ណាស់! រកឃើញបុគ្គលិកសុខាភិបាល ឧត្តរមានជ័យ ៤ នាក់ ឆ្លងកូវីដ-1៩ បំប្លែងថ្មី «DELTA»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៩ ករណី នៅថ្ងៃទី ២២ និង នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំណោម ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៩ ករណី នេះដែរ តាមការជូនព័ត៌មានបានបញ្ជាក់ថា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈតារាងលទ្ធផលវិភាគ រកឃើញបុគ្គលិកសុខាភិបាល ១ នាក់ ភេទប្រុស នៅខេត្តឧត្តរមានជ័យ ឆ្លងវីរុសបំប្លែងថ្មី «DELTA» និង នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ រកឃើញបុគ្គលិកសុខាភិបាល ៣ នាក់ (ស្រី១នាក់) នៅខេត្តឧត្តរមានជ័យ ឆ្លងវីរុសបំប្លែងថ្មី «DELTA»៕

Read More

រូបក៏សង្ហា ចំណេះដឹងក៏ខ្ពស់!! សឹកមិនទាន់បានស្រួលបួលផង ស្រាប់តែអន្ទិតរូបនេះ ទទួលការងារថ្មីមួយនេះបាត់ ក្នុងភាពយន្តខ្មែរភ្លែត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ ព្រះសង្ឃខ្មែរមួយអង្គ ល្បីឈ្មោះមិនធម្មតាទេ ក្រោយពេលបញ្ចេញសាច់ដុំធំៗធ្វើឲ្យមហាជនភាគច្រើន សឹងតែមិនគួរឲ្យជឿថា ជាព្រះសង្ឃខ្មែរ ហើយក៏មិនមែនជាព្រះសង្ឃពិតប្រាកដនោះ ធ្លាប់បានធ្វើឲ្យមហាជនខ្មែរជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រកាសលាចាកសិក្ខាបទចំថ្ងៃកំណើតរបស់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាងនេះទៅទៀត គ្រាន់តែ ក្រឡេកទៅមើលរូបសម្បត្តិរបស់រូបលោក មានទាំងសាច់ដុំធំៗ មាឌមាំមួន ហើយទឹកមុខប្រិមប្រិយ ដូច្នេះទៀតនោះ បងប្អូនខ្មែរមិនតិចនាក់ទេ បានដាក់ការរំពឹងយ៉ាងខ្ពស់ថា មិនយូរទេ អន្ទិតរូបនេះ នឹងត្រូវបានអ្នកដឹកនាំរឿងណាម្នាក់ ហៅទៅថតជាក់ជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយសឹកមិនទាន់បានប៉ុន្មានស្រួលបួលផង ស្រាប់តែពេលនេះការគិតរំពឹងរបស់បណ្តាលអ្នកគាំទ្រកំពុងក្លាយជាការពិត ដោយកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ អន្ទិតរូបនេះ បានបង្ហើបអ្នកគាំទ្រឲ្យបានដឹង នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ចំណេះដឹង គុណធម៏ ការងារ សុខភាព ទាំងអស់នេះគឺជាលម្អនៃភាពស្រល់សង្ហារបស់មនុស្សប្រុស ។ ជួបគ្នាឆាប់ៗក្នុងរឿង (កែវភ្នែកម៉ែ) នៅ បុរី ភូមិបាគង ខេត្តសៀមរាប។” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

មិនសរសើរមិនបាន! វ័យជរាបន្តិចមែន ប៉ុន្តែលោកតា វ័យជិត៩០ឆ្នាំទៅហើយ នៅតែធាក់កង់ដូចធម្មតា ក្មេងៗខ្លះសុំខ្មាស់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ ៖ ជាការពិតណាស់ មនុស្សចាស់ៗភាគច្រើន សុខភាពចុះអន់ថយទ្រុឌទ្រោម មានជរាពាធប្រចាំកាយ មិនដូចកាលនៅក្មេង រឹងមាំ សុខភាពល្អ មាំមួន ចង់ធ្វើអ្វីបានតាមចិត្តឡើយ ហើយនេះ ក៏ជាច្បាប់ធម្មជាតិដែរ កាន់តែចាស់ កាន់តែខ្សោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែផ្ទុយទៅវិញ ថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះវីដេអូលោកតាម្នាក់ វ័យ៩០ឆ្នាំទៅហើយ នៅតែធាក់កង់ហាត់ប្រាណ ធ្វើដូចធម្មតា មិនខុសពីក្មេងៗប៉ុន្មានឡើយ យ៉ាងណាមិញ សម្រាប់វីដេអូនេះ បានចែករំលែក តាំងពីខែ មីនាមកម្លេះ ដោយបងប្រុសម្នាក់ គណនីហ្វេសប៊ុក Mrr Heng ដែលបណ្តាអ្នកជិះកង់ទាំងអស់ ប្រាកដជាស្គាល់លោក គ្រប់ៗគ្នាហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ លោកតា ត្រូវបានគេស្គាល់ក្នុងឈ្នោះថា លុយ សុខុម ជាអតីតកីឡាករជើងឯកជិះកង់ម្នាក់ កាលពីជំនាន់ សម្តេចតា មកម្លេះ មិនតែប៉ុណ្ណោះ រហូតមកដល់ពេលនេះ លោកតា នៅតែរក្សាវត្តមាន ក្នុងការប្រកួតធាក់កង់ជាញឹកញយ ថែមទៀតផង លោកតា បានបង្ហើបប្រាប់ថា លោកតា បានកើតក្នុងឆ្នាំ ១៩៣២ ដែលមើលមួយភ្លែត លោកតា មិនគួរឲ្យជឿថា ក្នុងវ័យច្រើនដល់ថ្នាក់នេះ ត្រចៀកក៏ស្តាប់នៅច្បាស់ សម្លេងក៏នៅពិរោះ ហើយសុខភាពទើបសោត នៅតែមាំមួន គួរឲ្យសរសើរមែន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More