គួរឲ្យសរសើរ!! នាយគ្រឿន បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងភ្ជាប់សារមួយចំៗថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ នាយគ្រឿន នោះ ដែលជាតារាកំប្លែងមុខស្ងួត ដ៏ល្បីឈ្មោះមួយរូប ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយពាក្យសំដីលេងសើច ចាក់ទឹកមិនលេច ហើយក៏ត្រូវជាប្អូនបង្កើតរបស់ នាយពាក់មី ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រៅពីអាជីវជាអ្នកកំប្លែង នាយគ្រឿន ក៏បានប្រឡូក្នុងវិស័យខ្សែភាពយន្ត រកស៊ី ថែមទាំងបានលេខមុខ ក្នុងកម្មវិធីផ្សេងៗ ជាច្រើនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទំរាំបានជោគជ័យដល់សព្វថ្ងៃនេះ នាយគ្រឿន បានឆ្លងកាត់រឿងរ៉ាវលំបាកជាច្រើន មិនគួរឲ្យជឿ ហើយក៏ធ្លាប់ធ្វើជាសំណង់ជាមួយ នាយពាក់មី ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ នាយគ្រឿន បានបរិច្ចាគថវិការផ្ទាល់ខ្លួន ជូនមូលនិធិគន្ធបុប្ភាកម្ពុជានូវចំនួនទឹកប្រាក់ដល់ទៅ ៨៨៨ ដុល្លារ ឯណោះ។ ក្នុងនោះ នាយគ្រឿន បានពោលពាក្យដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “មិនឆ្លៀតឱកាស តែជាឱកាសពេលខ្ញុំនៅមានលទ្ធភាព សូមចូលរួមជួយមន្ទីពេទ្យគន្ធបុប្ផាដេីម្បីកុមារកម្ពុជា ទោះថ្ងៃក្រោយខ្ញុំឆ្កួ តឬជា ក្មួយៗទាំងអស់គ្នាខំតែរៀនទៅ” ។ ក្រោយឃើញទង្វើដ៏ល្អប្រពៃរបស់ នាយគ្រឿន ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន នាំគ្នាចូលទៅ ខំមិន ថា៖ “ល្អបងជួយមន្ទីពេទ្យល្អជាង, ល្អណាស់បងប្រុស, កំប្លែងស្ងួតពូ ខ្ញុំក៏បរិច្ចាករួចរាល់ដែរ, ជូនពរបងជោគជ័យ គ្រប់ភារកិច្ច, ធ្វើបុណ្យបានបុណ្យ, ជួយមន្ទីរពេទ្យ បានជួយដល់កុមារក្រៃក្រ, មានន័យណាស់បងត្រង់ឃ្លាចុងក្រោយទៅ ចាក់ដោត”៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ពិតជាឧត្តមភរិយាមែន! កក់ក្តៅណាស់ ទៅណាមួយជំហាន ខេមរៈ សិរីមន្ត មានប្រពន្ធតាមមើលថែគ្រប់ពេល…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពីមួយថ្ងៃទៅមួយថ្ងៃ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត កាន់តែបើកបង្ហាញពីជីវិតគ្រួសារពោរពេញដោយសុភមង្គល បង្ហាញជាសាធារណៈឱ្យអ្នកគាំទ្របានឃើញតាមរយៈការបង្ហោះរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលក្នុងនោះមានទាំងសកម្មភាពផ្អែមល្ហែម រ៉ូមែនទិចគួរឱ្យសរសើរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីឈប់លាក់លៀមរឿងមានគ្រួសារ ហើយបែរជាបង្ហាញមុខប្រពន្ធកូនពេញៗនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កំពូលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពខាងលើ តែងត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ថាភរិយារបស់ ខេមរៈ សិរីមន្ត មានរូបរាងមុខមាត់ស្រស់ស្អាតខ្លាំងមិនចាញ់អ្នកសិល្បៈនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីរូបសម្បត្តិស្អាតស័ក្ដិសមជាប្រពន្ធរបស់កំពូលតារាចម្រៀងហើយនោះ ភរិយារបស់ ខេមរៈ សិរីមន្ត ថែមទាំងជាឧត្តមភរិយា ចេះរៀបចំទុកដាក់ មើលថែយកចិត្តស្វាមីគ្រប់ពេលថែមទៀតផង។ តួយ៉ាងតាមរយៈរូបថត ២ សន្លឹកដែលតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហោះថ្មីៗនេះ បង្ហាញពីសកម្មភាពភរិយាបបណ្ដូលចិត្តរបស់លោកកំពុងរៀបចំខ្លួនឱ្យលោក ធ្វើឱ្យមហាជនលាន់មាត់សរសើរថាអ្នកនាងពិតជាឧត្តមភរិយាជួយយិតយោងស្វាមីមែន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More